អន្តរជាតិ ៖ បើយោងទៅតាមប្រភពសារព័ត៌មានបរទេស ដែលបានចេញផ្សាយនូវរឿង
ហួសចិត្តមួយដែលថា មាននារីម្នាក់ដែលមានមុខមាត់ស្រដៀងទៅនឹងតារាហូលីវូដ នាង
អេនជេលីណា ជូលី បានចាក់អ្នកបើករថយន្ត Taxi មា្នក់អោយរងរបួស បន្ទាប់ពីគាត់បាន
បដិសេធរួមភេទជាមួយនាងជាលើកទី ៣ ។
វាជារឿងកម្រដែលនារីម្នាក់ភ្ជង់កាំបិតគំរាម បុរសម្នាក់ឱ្យរួមភេទលើរូបនាងដែលនារីនោះមានទាំង
មុខមាត់ស្អាត បាត ។បុរសអ្នករត់តាក់ស៊ីជនជាតិរូម៉ានីម្នាក់ ក្លាយជាជនរងគ្រោះដោយសារយុវនារី
ម្នាក់ដែលប្រើកាំបិតគំរាមឱ្យ រួមភេទជាមួយនាង ។ នារីរូបនោះចម្លែកណាស់ មានភិនភាគដូចតារា
ភាពយន្តអាមេរិក គឺនាង អេនជេលីណា ជូលី ដោយនាងបានបញ្ជាបុរសនោះ ឱ្យដេកជាមួយនាង
ហើយឱ្យអនុវត្តការរួមភេទប្រើមាត់ ។
នាង Luminta Perijoc វ័យ ៣០ ឆ្នាំ ដែលត្រូវបានអោយដឹងថា មានមុខមាត់ស្រដៀងនឹងតារា
ហូលីវូដ នាង អេនជេលីណា ជូលី។
បុរសជាអ្នកបើករថយន្ត Taxi រូបនោះ មានឈ្មោះថា Nicolae Stan ជាបុរសមាឌធំ នឹងមានវ័យ ៣០
ឆ្នាំ ។ បើមើលទៅរូបគេពុំនឹកស្មានដល់សោះថា អាចត្រូវស្ត្រីម្នាក់គំរាមឱ្យរួមភេទឡើយ ម្យ៉ាងទៀត
គេគ្រាន់តែជាអ្នករត់តាក់ស៊ីម្នាក់ប៉ុណ្ណោះ ។ ក៏ប៉ុន្តែលើលោកនេះពិតជាមានរឿងចម្លែកច្រើនណាស់
ពីដំបូងគេនឹកថា នោះគ្រាន់តែជាការនិយាយលេងសើច ក៏ប៉ុន្តែពេលលោកនីកូឡាស រាយការណ៍
ដល់ប៉ូលិសរូម៉ានី ថា នារីម្នាក់កាន់កាំបិតមួយ ហើយចាប់បង្ខំគាត់ឱ្យដោះសម្លៀកបំពាក់ចេញ និង
ដេកជាមួយនាង ទើបគេមានការចាប់អារម្មណ៍ខ្លាំង ។ បុរសមានប្រពន្ធនិងមានកូន ៣ នាក់រូបនោះ
បានបដិសេធយ៉ាងម៉ឺងម៉ាត់ ពេលនាង លូមីនីតា មានមុខមាត់ដូចនាង ជូលី សុំគេឱ្យរួមភេទជាមួយ
នាង។
បុរសនេះរៀបរាប់ថា រូបគេត្រូវនាងភ្ជង់កាំបិតគំរាមត្រង់បំពង់ក ។ នារីនេះបាននាំគេទៅកាន់ចង្ក្រាន
បាយមួយ ហើយនាងនិយាយប្រាប់គេថា ត្រូវតែរួមភេទជាមួយនាង ។ បុរសត្រូវនារីចាប់រំលោភ
បន្តថា នារីនោះខឹងដូចឆ្កួតពេលគេបដិសេធ ព្រោះនាងថា ពុំទម្លាប់ឱ្យនរណានិយាយថា ទេចំពោះ
នាងឡើយ ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ news