CamNews

តារា 

Rihanna នៅតែព្រួយអាល័យ Chris Brown

ប្រភពព័ត៌មានមួយបានចេញផ្សាយ Rihanna នៅតែមានការព្រួយបារម្ភ និងនិករលឹក
ចំពោះ Chris Brown ខណៈដែលទំនាក់ទំនង
របស់ពួកគេបានឈានទៅដល់ផ្លូវបំបែក
ក៏ដោយ។

គួរបញ្ជាក់ផងដែរថា ទំព័រសារព័ត៌មាន Camnews នាពេលកន្លងទៅថ្មីៗនេះ ក៏បានចេញផ្សាយនូវ
រាល់បញ្ហារបស់ Rihanna ខណៈពេលដែលទំនាក់ទំនងស្នេហារបស់នាង ជាមួយនឹង Chris Brown 
បានចែកផ្លូវគ្នា ពោលគឺ ក្រោយពីបានផ្តល់កិច្ចសម្ភាសន៍នៅក្នុងកម្មវិធី Oprah Winfrey នាងបាន
សារភាពថា ខ្លួនពិតជានៅអាល័យ Chris Brown មែន។

នាងបាននិយាយផងដែរថា នាងបានបាត់បង់មិត្តល្អម្នាក់ក្នុងជីវិតរបស់នាង ប៉ុន្តែសម្រាប់អ្វីដែល នាង
ល្ងង់ គឺនាងបានយកគេធ្វើជាសង្សាររបស់ខ្លួន ដែលបណ្ដាលអោយមិត្តភាពមួយនេះដើរដល់ផ្លូវបែក
បាក់។ នាងបានសារភាពទាំងទឹកភ្នែករលឹងរលោងថា នាងពិតជាល្ងង់ណាស់ដែលយក Chris ជាមិត្ត
ប្រុសហើយបង្កររឿងរហូតដល់មានបញ្ហាធំដុំ ប៉ុន្តែយ៉ាងណាៗ មកដល់ពេលនេះពួកគេទាំង 2 នៅតែ
ជាមិត្តនឹងគ្នា៕

ដោយ ៖ ពិសី
ប្រភព ៖ europe


Tags: international news strange entertainment star