CamNews

ប្លែកៗ 

មិនធ្លាប់មានទាល់តែសោះ ៖ បង្កើតកូនពីពងដែលបង្កក កាលពី១៦ឆ្នាំមុន

Moaza Al Matrooshi អាយុ ២៤ឆ្នាំ ត្រូវបានគេចាត់ទុកថាជាស្ដ្រីដំបូងគេក្នុងលោក កើតកូន
ដោយប្រើប្រាស់ពងដែលត្រូវយកពីរាងកាយ និងត្រូវបង្កកតាំងពីនាងមានអាយុ ៨ឆ្នាំ។


Al Matrooshi មកពី Dubai ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថា កើតជម្ងឺ Beta Thalassaemia
កាលពីនាងនៅក្មេង។ ដូច្នេះ នាងត្រូវបានគេយកជាលិកាពងចេញពីរាងកាយ មុនពេលព្យា
បាលជមម្ងឺ ដោយសង្ឃឹមថា ពេលពេញវ័យ នាងអាចមានកូន។

បន្ទាប់ពីព្យាបាល កន្សោមពងរបស់នាង បំពេញមុខងារបានខ្លះតែប៉ុណ្ណោះ ហើយក្រោយមក នាងនឹងឈាមចូលដំណាក់កាលលែងមានរដូវ។

ក្រុមគ្រូពេទ្យសម្រេចចិត្តភ្ជាប់ជាលិកាកន្សោមពងដែលបង្កក ទៅក្នុងរាងកាយ Matrooshi វិញ
កាលពីនាងមានអាយុ ២១ឆ្នាំ។ ពងរបស់ Matrooshi ក្រោយមក ត្រូវបានគេបង្កកំណើតនៅក្នុង
កែវ ជាមួយនឹងមេជីវិតរបស់ស្វាមីនាងគឺ Ahmed អាយុ ២៤ឆ្នាំ។ នាងទើបតែបានបង្កើតកូន
ប្រុសដំបូងរបស់ខ្លួន នៅមន្ទីរពេទ្យ Portland ប្រទេសអង់គ្លេសកាលពីថ្ងៃទី ១៣ធ្នូកន្លងទៅ នេះ
បើតាមការចុះផ្សាយរបស់ទំព័រ Independent។

Matrooshi បានក្លាយជាស្ដ្រីដំបូងគេក្នុងលោក ដែលបង្កើតកូនក្រោយពីភ្ជាប់ជាលិកាកន្សោម
ពងដែល ត្រូវបានយកចេញពីរាងកាយកាលពីនាងនៅកុមារ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Independent


Tags: មិនគួរឱ្យជឿ ចម្លែក បង្កើតកូន ពង បង្កក