CamNews

តារា 

សុខ ពិសី និង សុខ ស្រីនាង សោះ​អង្គើយ​ដាក់​គ្នា ហាក់​បង្ហាញ​កាន់​តែ​ច្បាស់ ពី​មន្ទិល​ជម្លោះ

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីៗពីរដួង កំពុងតែជ្រកកោន ក្រោមទ្រនំសាន់ដេតែមួយ អ្នកនាង
សុខ ស្រីនាង និង កញ្ញា សុខ ពិសី ខណៈគេដឹងថា តារាចម្រៀងទាំងពីរដួងនេះ ធ្លាប់ប្រឡូក
សិល្បៈស្របាលៗគ្នា ហើយគេថែម ទាំងយល់ច្រឡំថា អ្នកទាំងពីជាបងប្អូន បង្កើតទៀតផង
ដោយសារតែមាន នាមត្រកូលដូចគ្នា ។

អ្វីដែលគេចាប់អារម្មណ៍ខ្លាំង តារាចម្រៀងទាំងពីរ បានបែកទ្រនំគ្នា តាំងពីផលិតកម្ម ខេអេច
មកម្ល៉េះ ដោយ សុខ ពិសីបានរត់ចោល ខេអេច តាំងពីមិនទាន់ចប់កុងត្រា គឺរត់ចូល ណាយ
ស្ដារ របស់លោក ហ្វៃ សំអាង ទាំងជាប់ចំណងរបស់ខេអេច តែកេរ្តិ៍ឈ្មោះរបស់នាង កាន់តែ
ល្បីល្បាញទ្វេដង ក្រោមការលើកស្ទួយ ពីសំណាក់អ្នកដឹកនាំ សម្ដែងដ៏ល្បីល្បាញរូបនេះ ។ ប៉ុន្តែ
នាងជួបគ្រោះអកុសល ក៏សម្រាកពីការងារច្រៀង អស់ជិតមួយឆ្នាំ រួចក៏ចូលផលិតកម្មថ្មីមួយទៀត
ដែលបទចម្រៀងនាង រឹតតែល្បីល្បាញ។ ផ្ទុយទៅវិញដោយសារ ផលិតកម្មថ្មី អស់ដើមទុន ក៏ដេក
ដួលទៅ។

ដោយឡែក ប្រភពមួយបាននិយាយថា ការវេចបង្វេចចូល ក្នុងផលិតកម្ម សាន់ដេ របស់ សុខ ស្រី
នាង នាំឲ្យ សុខ ពិសី មិនសប្បាយ ចិត្តទាល់តែសោះ ពិសេសរវាងពួកគេទាំងពីរ នៅមានភាពល្អក់
កករនឹងគ្នា តាំងពីនៅផលិតកម្មចាស់ មកម្ល៉េះ។ សុខ ពិសី ហាក់ទទួលយក មិនបានទាល់តែសោះ
ខណៈដែលនាង បាត់ខ្លួនមួយរយៈ ក៏មានចំណែករឿងថ្មី មួយតម្រូវឲ្យ សុខ ស្រីនាង សម្ដែងតួឯក
ពោលគឺរឿង "វិញ្ញាណបិសាចជញ្ជក់ឈាម" នាំឲ្យ ពិសី ស្ទើរតែក្អួតឈាម ។

គេសង្កេតឃើញថា នៅថ្ងៃដែលផលិតកម្ម សាន់ដេ បង្ហាញរឿងថ្មី តារាចម្រៀងទាំងពីរនេះ បាន
បង្ហាញភាព សោះអង្គើយដាក់គ្នា មិននិយាយរកគ្នា សូម្បីមួយម៉ាត់ បែរជា សុខ ស្រីនាង តែងតែ
ងាក ទៅនិយាយលេង ជាមួយ នាង អ៊ីវ៉ា ដែលអង្គុយជាប់ទៅវិញ ។ ចំណែក សុខ ពិសី អង្គុយធ្មឹង
ដូចដុំថ្ម ហាក់បង្ហាញថា អ្វីដែលគេបានលើក ឡើងខាងលើនោះ ដូចជាកាន់តែច្បាស់ ពីទំនាស់មែន
ទែនហើយ មិនមែនជាកាសម្ដែង ក្នុងភាពយន្តទេ ។ ពាក់ព័ន្ធបញ្ហានេះ មិនអាចទាក់ទង ដើម្បីបំភ្លឺ
បានទេ ខណៈដែល សុខ ពិសី មិនអាចទាក់ទងបាន ចំណែក សុខ ស្រីនាង ក៏ខលមិនចូល ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sok pisey sok sreyneang entertainment khmer stars singer sunday production