CamNews

តារា 

ខ្សែភាពយន្តរឿង Tai Chi Zero

ថ្ងៃនេះ Camnews សូមណែនាំខ្សែភាពយន្តថ្មីមួយជូនលោកអ្នកទាំងអស់គ្នាបានស្គាល់ដែលខ្សែ
ភាពយន្តនេះមានចំណងជើងថា Tai Chi Zero ដែលខ្សែភាពយន្តនេះគឺជាខ្សែភាពយន្តចិនបូរាណ
ដែលពេញដោយសកម្មភាពរស់រវើក។

ខ្សែភាពយន្តរឿង Tai Chi Zero ត្រូវបានដឹកនាំការសម្ដែងដោយកំពូលអ្នកដឹកនាំរឿងចិនលោក
Stephen Fung និងនិពន្ធដោយ Kuo-fu Chen ចូលរួមសម្ដែងពីតារាស្រីស្រស់ស្អាតនាង Angela
baby តារាសម្ដែងមកថ្មី Yuan Xiaochao តារាជើងចាស់ Tony Leung Ka Fai និង Eddie Peng។

ក្នុងខ្សែភាពយន្តរឿង Tai Chi Zero នេះ Yuan Xiaochao សម្ដែងជា Yang Lu Chan ដែលបានធ្វើ
ដំណើរទៅកាន់ភូមិ Chen ដែលជាភូមិដ៏ល្បីល្បាញខាងវិជ្ជាគុណ ហើយគោលបំណងរបស់គេគឺ
មានតែមួយគត់ ពិតណាស់គឺដើម្បីហាត់វិជ្ជាគុណដ៏ល្បីរបស់ភូមិ Chen ប៉ុន្តែជាអកុសលគេគ្រប់គ្នា
ប្រាប់មកគេវិញថា វិជ្ជាគុណរបស់ភូមិនេះមិនមែនសម្រាប់បង្ហាត់ដល់អ្នកក្រៅនោះទេ។ គេត្រូវធ្វើ
គ្រប់បែបយ៉ាងដើម្បីស្វែងរកគ្រូធំក្នុងភូមិហើយហាត់វិជ្ជាគុណភូមិ Chen នេះអោយបានដើម្បីព្យា
បាលជំងឺរបស់គេ។

មិនត្រឹមតែជាខ្សែភាពយន្តបែបវាយប្រហារក្បាច់គុណរស់រវើកនោះទេ ថែមទាំងជាខ្សែភាពយន្ត
បែបកំប្លែងទៀតផង ហើយលោកអ្នកនឹងបានទទួលនូវទស្សនីយភាពជក់ចិត្តត្រជាក់ភ្នែកជាមួយ
បច្ចេកវិទ្យា 3D ទៀតផង។

ខ្សែភាពយន្តរឿង Tai Chi Zero នេះគឺជាភាគទី ១ ដែលនឹងនៅមានភាគទី ២ ទៀតដែលនឹងចាក់
បញ្ចាំងជាបន្តនៅក្នុងខែវិច្ចិកាខាងមុខនេះដែលភាគទី ២ មានចំណងជើងថា Tai Chi Hero ដែល
ក្នុងភាគទី ២ អ្នកក្លាហាន Yang Lu Chan នឹងត្រូវធ្វើគ្រប់បែបយ៉ាងដើម្បីការពារភូមិ Chen ពីការ
កំទេចរបស់ទាហានបរទេស។ ជាមួយគ្នានេះផងដែររឿង Tai Chi Zero មានចាក់បញ្ចាំងហើយនៅ
រោងភាពយន្ត លេជេន ផ្សាទំនើប CityMall ជាន់ទី ៣៕

ដោយ៖ ម៉ូកា 


Tags: movie china