CamNews

ប្លែកៗ 

ឪពុក​ម្តាយ​អាច ប្រឈម​ការ​ជាប់​គុក ឬ​ពិន័យ​ជា​ប្រាក់​ ករណី​បង្ហោះ​រូប​កូនៗ លើហ្វេសប៊ុក​គ្មានការ​.....

(បារាំង)៖ ប៉ូលិសនៅបារាំង បានចេញការព្រមានមួយ ដល់អ្នកដែលជាឪពុកម្តាយថា ពួកគេអាចប្រឈមនឹងការ​ផាក​ពិន័យ ឬ​ជាប់​គុក ប្រសិន​បើ​កូនៗ​របស់​ខ្លួន​ដាក់​ពាក្យ​ប្តឹង​ ពីបទបង្ហោះរូបភាព របស់គេលើហ្វេសប៊ុក ដោយគ្មានការអនុញ្ញាត។

ស្ថិតក្រោមច្បាប់ ដ៏តឹងរឹងនេះ ឪពុកម្តាយអាចត្រូវបានតុលាការ បញ្ជាឲ្យបង់ប្រាក់ពិន័យច្រើនជាង ៣៥.០០០អឺរ៉ូ ($40,000) និង​អាច​ត្រូវ​បាន​កាត់​ទោស ឲ្យ​ជាប់​គុក​​១​ឆ្នាំ​ទៀត​ផង។ កូនៗអាចដាក់ពាក្យប្តឹង ឪពុកម្តាយបាន នៅពេលដែលពួកគេពេញវ័យ ដោយ​សំអាង​ហេតុ​ផល​ថា ការ​បង្ហោះ​រូប​ខ្លួន​នៅ​លើ​ហ្វេស​ប៊ុក ពេលខ្លះអាចធ្វើឲ្យគេ រងផលប៉ះពាល់បាន ដូចជាពាក់ព័ន្ធនឹងសុវត្ថិភាព ឬរងការអាម៉ាស់ក្តី។

ថ្មីៗនេះ នៅប្រទេសអាល្លឺម៉ង់ ក៏មានការព្រមានឪពុកម្តាយ មិនឲ្យយករូបថតកូន ទៅបង្ហោះលើអ៉ីនធឺណេតដែរ ព្រោះ​វា​អាច​ជា​កម្ម​វត្ថុ ដែល​ត្រូវ​នរណា​លួច​យក​ទៅ​កាត់​ត ប្រើជារូបភាពអាសអាភាស ជាហេតុធ្វើឲ្យប៉ះពាល់អនាគតកូនបាន៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news