ក្រោយពីសំរាលកូន ស្រ្តីម្នាក់រស់នៅ Deyang ប្រទេសចិន តែងតែឈឺក្នុងពោះជាញឹក
ញាប់ និងហើមពោះដោយគ្មានមូលហេតុ។ ក្រោយពីការពិនិត្យ និងឆ្លុះមើលពីរដងមក
ឃើញថានៅក្នុងពោះរបស់គាត់មានវត្ថុចម្លែកមួយ។ ក្រោយពីធ្វើការវះកាត់ វត្ថុចម្លែកនោះ
គឺជាក្រណាត់ដ៏ធំមួយ ទំនងត្រូវបានប្រើសំរាប់ឃាត់ឈាមក្នុងពេលវះកាត់សំរាលកូន។
ប្តីរបស់ស្រ្តីម្នាក់នោះបាននិយាយថា តាំងពីដើមរហូតដល់ឥឡូវ ប្រពន្ធរបស់គាត់មិនបានធ្វើការវះ
កាត់អ្វីទាំងអស់នៅពោះ ទើបតែវះកាត់ពោះលើកដំបូង ពេលសំរាលកូនប្រហែលជាមួយខែនេះ
ឯង។ អ្នកតំណាងមន្ទីរពេទ្យ កន្លែងដែលស្ត្រីរងគ្រោះសំរាលកូន បានស្រាយបញ្ជាក់ថា វាគ្មានក្រុម
គ្រូពេទ្យមានចេតនាញាត់ក្រណាត់ចូលពោះអ្នកជំងឺឡើយ។ ប្រហែលមកពីការសំអាតពោះឲ្យអ្នក
ជំងឺពេលវះកាត់ ហើយគិលានុបដ្ឋាយិកាធ្វេសប្រហែសធ្វើឲ្យភ្លេចក្រណាត់នោះក្នុងពោះ។
ក្រណាត់ប្រើសំរាប់ឃាត់ឈាមដែលភ្លេចនៅក្នុងពោះ
ថ្នាក់ដឹកនាំមន្ទីរពេទ្យ បាននិយាយប្រាប់ដល់ប្តីប្រពន្ធជនរងគ្រោះថានឹងចេញថ្លៃចំណាយទាំងអស់
សំរាប់ការវះកាត់ និងចំណាយផ្សេងៗទៀតដែលពាក់ព័ន្ធ។ ក្រុមអ្នកវះកាត់ដែលបានធ្វើឲ្យកើតមាន
រឿងខាងលើ ត្រូវបានស៊ើបអង្កេត សួរនាំឡើងវិញយ៉ាងហ្មត់ចត់ គ្រូពេទ្យដែលទទួលភារកិច្ចរឿងនេះ
ក៏ជាមនុស្សម្នាក់ដែលពាក់ព័ន្ធ ហើយត្រូវព្យួរការងាររយះពេលមួយឆ្នាំ៕
ដោយ៖ សិលា
ប្រភព៖ k14