CamNews

ប្លែកៗ 

មើលប្រដាល់ភ្លេចខ្លួន លើកឆ្នាំងអ៊ុតនិយាយ ជំនួសទូរស័ព្ទ រលាកមួយចំហៀងមុខ

ជនជាតិប៉ូឡូញម្នាក់ឈ្មោះ Tomasz Paczkowski អាយុ៣២ឆ្នាំរស់នៅក្នុងទីក្រុង Elbag បាន
ឈប់សម្រាក ពីការងារ មួយសប្តាហ៍ បន្ទាប់ពីបុរសនោះបាន សម្រចចិត្តជួយ ធ្វើការងារផ្ទះ
ជួយសម្រាល់ទុក្ខ លំបាកភរិយារបស់គាត់។ មុនពេលចាប់ផ្តើមធ្វើការងាផ្ទះ ប្រពន្ធរបស់បុរស
នោះ សុំឲ្យគាត់ជួយអ៊ុត ខោអាវមួយចំនួន ពេលនោះ Tomasz សប្បាយចិត្តយ៉ាងខ្លាំង ក្នុងការ
បំពេញភារកិច្ច។

Tomasz មានគំនិតថ្មីមួយទៀត គឺធ្វើការងារច្រើនមុខ ក្នុងពេលតែមួយ។ គាត់បាននិយាយថា
គាត់អ៊ុតខោអាវផង បើកទូរទស្សន៍មើលប្រដាល់ផង និងផឹកស្រាបៀរ ១កំប៉ុងទៀត។ អ្វីៗដំណើរ
ការទៅបានយ៉ាងល្អ ហើយគាត់រីករាយក្នុង ការធ្វើកិច្ចការផ្ទះនេះណាស់។ ប៉ុន្តែនៅត្រង់ចំណុច
មួយ បុរសនោះបានជក់ចិត្តជាមួយ នឹងការប្រកួតប្រដាល់ ខ្លាំងមែនទែន ធ្វើឲ្យគាត់ភ្លេចគិតថា
មានអ្វីនៅជំវិញខ្លួនខ្លះ។ បន្ទាប់មកទូរស័ព្ទ បានចាប់ផ្តើមរោទិ៍ គាត់បានលើកទទួល មកដាក់នឹង
ត្រចៀក ប៉ុន្តែគាត់មិនបានឮអ្វីទាំងអស់ ក្រៅពីសំឡេងភ្ញាក់លាន់មាត់ និងស្រែកខ្លាំង ដោយសារ
ផ្ទៃមុខប៉ះ កម្ដៅឆ្នាំងអ៊ុតរលាក មួយចំហៀង ព្រោះគាត់បានលើកឆ្នាំងអ៊ុត មកនិយាយជំនួសទូរ
ស័ព្ទ។ លើសពីនេះទៅទៀត ត្រឹមរលាកមុខ មិនទាន់គ្រប់គ្រាន់ទេ នៅពេលនោះគាត់រត់ទៅបន្ទប់
ទឹក ដើម្បីត្រាំទឹកត្រជាក់ ភ្នែកខាងឆ្វេងរបស់គាត់ ដែលរលាក បានបុកទៅនឹងទ្វាថែមទៀត (ជាំ
លើជាំ)។

Tomazs បានប្រាប់អ្នកយក ព័ត៌មានរបស់ប៉ូឡូញថា រូបគាត់ មើលទៅហាក់ដូចជាកំពុង តែលេង
ល្បែងប្រដាល់ ជាមួយនឹងខ្លួនគាត់។ ប៉ុន្តែសំណាងល្អ លោកវេជ្ជបណ្ឌិតបាន មានប្រសាសថា
ការរលាករបស់ គាត់មិនធ្ងន់ធ្ងរទេ ហើយគាត់នឹងជា សះស្បើយក្នុងពេលឆាប់ៗនេះ។ Tomasz
បានស្បថថា ឈប់មើលប្រដាល់ តាមទូរទស្សន៍មួយជីវិត៕

ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ