CamNews

តន្រ្តី 

កក្រើក ទឹកដីកោះពេជ្រ ១២ ធ្នូ ២០១៥ ជាមួយនឹងតន្រ្តីអន្តរជាតិ Jessie J នាំមកជូនដោយ ស្មាត

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងអង់គ្លេស នាង Jessie J នឹងមកប្រគំតន្ត្រី នៅកម្ពុជា ពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៥នេះ ក្រុមហ៊ុន Smart មានមោទនភាព ក្នុងការប្រកាសថា Jessie J, តារាចម្រៀង អន្តរជាតិពី Universal Music នឹងធ្វើការ ប្រគំតន្រ្តី អន្តរជាតិមួយ ជាមួយក្រុមហ៊ុន Smart នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2015 ខាងមុខនេះ។

នាង Jessie J តារាចម្រៀង និងអ្នកនិពន្ធ របស់ចក្រភពអង់គ្លេស បានទាក់ទាញ ពិភពលោក ជាលើកដំបូង នៅឆ្នាំ 2011 បន្ទាប់ពីការចេញ អាល់ប៊ុមចម្រៀងដំបូងរបស់នាង មានចំណងជើងថា «Who You Are»។ នៅក្នុងប្រទេស កម្ពុជា នាងត្រូវបានស្គាល់ និងមានភាពល្បីល្បាញជាមួយនឹងបទ Price Tag, Flashlight Bang Bang, Do It Like a Dude និង Masterpiece ជាដើម។ នាងក៏ធ្លាប់បានទទួលពានរង្វាន់ « Critic’s Choice » BRIT និង high honor of Sound of 2011 ដោយ BBC ។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart បាននិយាយថា «យើងបានធ្វើឲ្យប្រសើរឡើង នូវការ កម្សាន្តតន្ត្រីនៅដើមខែឧសភាឆ្នាំនេះ ដោយការនាំយក Demi Lovato World Tour មកប្រទេសកម្ពុជា។ ខ្ញុំមិនអាច ប្រាប់បានទេថា នរណានឹងចូលមកនៅឆ្នាំក្រោយ ប៉ុន្តែនៅថ្ងៃនេះ, ខ្ញុំមានការរំភើបយ៉ាងខ្លាំង នៅក្នុងការប្រកាសឆ្នាំនេះ Jessie J នៅមានវត្តមាន ក្នុងការប្រគំតន្ត្រី នៅរាជធានីភ្នំពេញ បាននាំយកមកប្រទេសកម្ពុជា ដោយ Universal Music និង Smart »។

ការប្រគំតន្ត្រីមេហ្គាអន្ដរជាតិ របស់ក្រុមហ៊ុន Smart នឹងធ្វើឡើងមួយថ្ងៃ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ កម្មវិធី «ខ្ញុំពិតជាមានល្បឿនលឿនបំផុត» ការប្រកួតប្រជែងថ្នាក់ជាតិ នៅទូទាំង 25 ខេត្តក្រុង។ ការស្វែងរកបុរសម្នាក់ និងស្ត្រីកម្ពុជា ដែលមានល្បឿនលឿនបំផុត នឹងបញ្ចប់ជាមួយនឹងការប្រារព្ធ ការប្រគំតន្ត្រីដ៏អស្ចារ្យ មួយដែល សម្តែងដោយ Jessie J។

 

ទោះយ៉ាងណា អ្នកត្រូវមានសំបុត្រ ពីហាងលក់របស់ក្រុមហ៊ុន Smart ណាមួយនៅទូទាំងប្រទេស ពីដៃគូចូលរួម។ ដូចកាលពីមុន, យើងមានតំបន់ទាំងបី ពោលគឺស បៃតង និងពិសេស។ សំរាប់តំបន់ពណ៌ស គឺអាចចូលរួម ដោយឥតគិតលុយទាំងអស់ ខណៈដែលតំបន់បៃតង និងពិសេសតំបន់ដែលអាចរកបាន សម្រាប់អតិថិជន Smart ប៉ុណ្ណោះ។ អតិថិជន Smart ត្រូវការបញ្ចូលប្រាក់ 2 ដុល្លារ សំរាប់តំបន់បៃតង ឬ 20 ដុល្លារសំរាប់ តំបន់ពិសេស។ ចំពោះព័ត៌មានបន្ថែម ពីតំបន់ សំបុត្រចូលរួមទស្សនា ព្រមទាំងកន្លែង ដែលអ្នកអាចយកពួកវា សូមចូលទៅ កាន់www.smart.com.kh ។

ជាមួយនឹងដៃគូយុទ្ធសាស្រ្ត Universal Music Group យើងបានធ្វើឲ្យក្តីសុបិន្ត ជាច្រើនក្លាយជាការពិត។ អ្នកគាំទ្រ ជាង 25 000 នាក់ ត្រូវបានគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយតន្ត្រីរបស់ Demi Lovato ហើយក្នុងពេលយ៉ាងឆាប់ នឹងដល់ពេលសំរាប់ក្រុមអ្នកគាំទ្រ Jessie J ម្តង។ មួយផ្សេងទៀត យើងសង្ឃឹមថា ដោយការនាំយកការកម្សាន្ត លំដាប់ថ្នាក់ពិភពលោកបែបនេះ នឹងធ្វើឲ្យមានការផ្លាស់ប្តូរ ផ្នត់គំនិត មួយក្នុងសំរាប់ អ្នកប្រើប្រាស់ផងដែរ ជាអ្នកចូល រួមក្នុងការគោរព ច្បាប់និងសិទ្ធិលើកម្មសិទ្ធិបញ្ញា របស់សិល្បកររបស់ឧស្សាហកម្ម តន្ត្រីចម្រៀង។

យើងនឹងចុះហត្ថលេខា លើអនុស្សរណៈជាយុទ្ធសាស្រ្តមួយ នៃការយោគយល់ជាមួយ នឹងផលិតកម្មក្នុងស្រុកដូច Rainbow (Sunday), Town Production, M Production, Bigman Production, I’mTelco and Sun Records Asia ដែលមានបំណងជំរុញ ការផ្លាស់ប្តូរវិជ្ជមាន នៃឧស្សាហកម្មតន្ត្រីក្នុងប្រទេសកម្ពុជា ។ តាមរយៈ Smart Music App យើងរាល់គ្នា អាចមានលទ្ធភាព ក្នុងការស្តាប់, ទាញយក និងរីករាយជាមួយបទភ្លេង ស្របច្បាប់ ដោយមិនមានព្រំដែន ខណៈដែលនៅពេលដូចគ្នានេះ រួមចំណែកដល់សិល្បករ ៕

 

 


Tags: Int news Star news Breking news Hollywood Jessie J