គ្រោះថ្នាក់ដ៏គួរឱ្យសោកស្ដាយមួយនៅប្រទេសថៃបានកើតឡើង នៅពេលបុរសម្នាក់កំពុងដេក ក៏
ស្រាប់តែដាំក្បាលចូលទៅក្នុងលូដែលមិនមានគម្រប។
ក្នុងវីដេអូ បុរសម្នាក់ដែលមានតួនាទីជាសន្តិសុខការពារឱ្យអគារមួយ បានដេកនៅលើកៅអីពីរ នៅ
ក្នុងពេលកំពុងបំពេញភារកិច្ច។ បុរសនេះ ដេកនៅក្បែរមាត់លូទឹកដែលមិនមានគម្រប ហើយគ្រោះ
ថ្នាក់ក៏បានកើតឡើង។
ទំព័រ Daily Mail បានចុះផ្សាយថា ហេតុការណ៍នេះកើតឡើងនៅប្រទេសថៃ កាលពីវេលាទាបភ្លឺ
ថ្ងៃទី៥វិច្ឆិកា។ នៅពេលកំពុងដេកនៅលើគ្រែ និងដោយសារបាត់បង់តុល្យភាព បុរសនេះក៏ត្រូវដាំ
ក្បាលចូលទៅក្នុងលូ។ ព្រោះតែលូមិនមានគម្រប បុរសនេះក៏ធ្លាក់ជ្រៅចូលទៅក្នុងទឹកលូ ហើយ
ក៏ស្លាប់យ៉ាងអាណោចអាធ័ម។
សារព័ត៌មាន Bangkok បានឱ្យដឹងថា បុរសរងគ្រោះនេះ បានស្លាប់ដោយសារតែរបួសក្បាល ព្រោះ
បានបោកក្បាលទៅលើជញ្ជាំងលូ។ ទីកន្លែងកើតហេតុគឺនៅឯកន្លែងចតរថយន្តមួយកន្លែង។
ក្រោយមកប៉ុន្មានវិនាទី មានបុរសម្នាក់បង្ហាញខ្លួននៅកន្លែងកើតហេតុ ប៉ុន្តែ ៣០នាទីក្រោយ ទើប
បុរសនេះហៅសុំជំនួយ។
នៅពេលក្រុមសង្គ្រោះបានមកដល់ បុរសរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ នៅពេល
វិដេអូត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម មានមនុស្សជាច្រើនដាក់សំនួរថា “ហេតុអ្វីបានជាមិត្ត
រួមការងាររបស់បុរសនេះ មានភាពយឺតយ៉ាវក្នុងការហៅឱ្យគេជួយ?”។
ទំព័រ Shell New បានសរសេរថា ៖ “គាត់ត្រូវបានគេជួលឱ្យការពារអគារ និងចំណតរថយន្ត ប៉ុន្តែ
បែរជាដេកក្នុងពេលបំពេញការងារ ពិសេសគឺនៅកន្លែងគ្រោះថ្នាក់ ដូចជាមាត់លូ។ មិត្តរួមការងារ
អាចឮសូរសម្លេង ប៉ុន្តែ មិនអាចមើលឃើញច្បាស់ ព្រោះមេឃងងឹត”៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail