CamNews

តារា 

នាង Yaya Urassaya និងអនាគតម្តាយក្មេក ដឹកដៃគ្នាទៅទិញឡានថ្មី ឡើងទំនងម៉ង

តារាថៃ ៖ គូស្នេហ៍ដ៍ផ្អែមល្អែម និងសាកសមជាមួយគ្នានោះគឺ Yaya Urassaya និង Nadech Kugimiya ដែលគូសង្សារដែលស្រលាញ់គ្នាពិតប្រាកដ មិនមែនត្រឹមតែជាការសម្តែងនោះឡើយ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំង ២ ក៍បានទទួលបានយល់ព្រមពីសំណាក់គ្រួសារទាំងសងខាង ឲ្យស្រលាញ់គ្នា ដោយមិនជំទាស់ ឬ ដាក់លាក់ខណ្ឌអ្វីនោះទេ ។ 

អ្វីដែលគួរឲ្យត្រេកអរជាងនេះទៀត នាង Yaya និង Nadech ក៍ទទួលបានការគាំទ្រពីសំណាក់ក្រុមអ្នកគាំទ្រ និងអ្នកនិយមលេងអិនធឺណិតជាច្រើនព្រោះថា​ អ្នកទាំង ២ ពិតជាសាកសមជាមួយគ្នាយ៉ាងក្រៃលែងតែម្តង ។ 

បើយើងបង្វែរអារម្មណ៍មកនិយាយអំពីរឿងអនាគតម្តាយក្មេករបស់នាងវិញ ដែលត្រូវជាម្តាយរបស់លោក Nadech ហាក់បីដូចជាមានភាពស្និតស្នាលជាមួយគ្នា ដូចម្តាយនិង កូនបង្កើតយ៉ាងចឹង ។ ហើយកាលពីពេលថ្មីៗនេះ នាង Yaya និងអនាគតម្តាយក្មេក ដឹកដៃគ្នាទៅទិញឡានថ្មី ដោយឡាននោះ គឺម្តាយបង្កើតរបស់នាង Yaya ជាអ្នកទិញឲ្យនាងផ្ទាល់តែម្តង បើនិយាយអំពីរឿងតម្លៃវិញគឺនាងមិនបានដឹងនោះទេ ព្រោះម្តាយជាអ្នកចេញលុយ ៕

-ចុចអាន ៖ បែកធ្លាយ!! រូបថតដ៍កម្ររបស់ អនាគតម្តាយក្មេកនាង Yaya មុខដូចម្តាយនិងកូនបង្កើតចឹង


អនាគតដន្លងទាំងសងខាង

នាង Yaya និងអនាគតម្តាយក្មេក




 

លោក Nadech Kugimiya និងនាង Yaya



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Sanook


Tags: Nadech Kugimiya Yaya