ថៃ ៖ កាលពីថ្ងៃទី ០២ ខែមិនា ឆ្នាំ ២០១៩ តារាសម្តែងស្រីនាង Yaya Urassaya បានចូលរួមនៅក្នុងកម្មវិធី Thailand National Film Association Awards Ceremony 2019 ជាមួយនិងរ៉ូបដ៏ស្រស់ស្អាតខ្លាំង ដែលសាកសមនឹងរូបនាងបំផុត ។
នាង Yaya Urassaya បានឈ្នះពានរង្វាន់តារាសម្តែងស្រីដែលល្អម្នាក់ ហើយនៅក្នុងកម្មវិធីនេះ នាងបានសរសេរថា Pettie Malle Collection Spring Summer 2019 ដែលមានតម្លៃចំនួន ៥៥១, ៨០០ បាត ស្មើរនឹងលុយដុល្លារ ១៧,៨០០ ដុល្លារឯណោះ ។
យោងទៅតាមប្រភពផ្លូវការបានឲ្យដឹងថា រ៉ូបមួយនេះគឺរៀបចំដោយក្រុមជនជាតិបារាំង ដែលមើលទៅសាកសមជាមួយនឹងរូបនាង ។ គួរបញ្ជាក់ឲ្យដឹងទៀតថា កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្នុងកម្មវិធី VIG BIG 3 នាង Yaya Urassaya ក៏បានគ្រងរ៉ូបម៉ាក LV ដែលមានតម្លៃដល់ទៅ ១១,៣០០ ដុល្លារ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate