បុរសជាឪពុកម្នាក់រស់នៅទីក្រុង Riyadh ឯអារ៉ាប់ប៊ីសាអ៊ូឌីត បានជួបស្ថានភាពមួយស្ទើរសើច
បន្តិច ស្ទើរយំបន្តិច ពេលទៅដណ្តឹងប្រពន្ធឲ្យកូនប្រុសរបស់ខ្លួន។ ឪពុករបស់ខាងស្រីបានធ្វើ
ឲ្យមានការភ្ញាក់ផ្អើលមួយ ពេលគាត់បាននិយាយថា គាត់មិនយល់ព្រមជាមួយកូនប្រុសរបស់
ខាងប្រុសឡើយ ដោយហេតុផល"មិនសក្តិសម" ជាមួយកូនស្រីរបស់គាត់, ទន្ទឹមនឹងនោះឪពុក
ខាងស្រីបានស្នើសុំឪពុករបស់ខាងប្រុសធ្វើជាប្តីកូនស្រីរបស់គាត់វិញ ព្រោះធ្លាប់ល្បីថាបុរសជា
ឪពុកកូនប្រុសនេះ ជាមនុស្សមានអត្តចរិក និងសីលធម៌ល្អ។
រឿងដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺក្រោយពេលឪពុកខាងស្រីស្នើសុំដូច្នេះ បុរសជាឪពុក
ខាងប្រុសក៏យល់ព្រមភ្លាម។ រឿងនេះបានធ្វើឲ្យកូនប្រុសនោះស្ពឹកមុខ ហើយចាកចេញពីផ្ទះខាង
ស្រី ដោយទុកឲ្យឪពុករបស់ខ្លួនបន្តនិយាយរឿងរៀបការនេះទៀតចុះ៕
ដោយ៖ សិលា
ប្រភព៖ k14