កាលពីពេលថ្មីៗនេះ បងស្រី Liao នៅ Xiangyang, ប្រទេសចិន បានធ្វើការវះកាត់ យកព្រូនមួយ
ចេញពីក្នុងភ្នែក។ ដោយសារទើបតែធ្វើការវះកាត់បានមួយសប្តាហ៍ ដូច្នេះភ្នែករបស់គាត់នៅក្រហម
និងហើម។
បងស្រី Liao បានឲ្យដឹងថា មានជំងឺឡើងបាយ ប៉ុន្តែភ្នែកនៅអាចមើលឃើញ។ ចាប់ពីថ្ងៃទី ១៣
ខែធ្នូ ឆ្នាំមុន ភ្នែករបស់បងស្រី ចាប់ផ្តើមឡើងព្រិល មិនអាចសំគាល់ដឹងពណ៌វត្ថុផ្សេងៗបានឡើយ
ហើយមើលលែងឃើញតែម្តង។ ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យ ShiAiPu ក្រោយពីធ្វើការពិនិត្យជំងឺ
ឲ្យបងស្រី Liao ឃើញថាត្របកភ្នែកគាត់ឡើងលឹប ជាមួយនឹងការឡើងបាយ។
នៅក្នុងការវះកាត់ត្របកភ្នែក ក្រុមគ្រូពេទ្យបានឃើញមានសត្វល្អិតមួយពណ៌ស ថ្លា។ ក្រោយពី
មើលតាមមីក្រូទស្សន៍ ពួកគេក៏កំនត់បានថា វាជាសត្វព្រូន ដែលជាប្រភេទសត្វរស់នៅក្នុងខ្លួន
សត្វជ្រូក។
ក្រុមគ្រូពេទ្យបានដាស់តឿនថា កាលដែលមានមេរោគ សត្វល្អិតនៅក្នុងភ្នែក គឺវាពាក់ព័ន្ធនឹង
ទម្លាប់ និងបរិស្ថាននៃការរស់នៅប្រចាំថ្ងៃ។ ជាមួយនឹងប្រភពទឹកដែលមិនត្រូវតាមស្តង់ដារអនា
ម័យ ប្រជាពលរដ្ឋគួរតែប្រើប្រាស់ទឹកដែលដាំពុះ ដើម្បីលុបមុខ ព្រោះវាអាចសម្លាប់មេរោគ
បាន។ ហើយសំរាប់សាច់បរិភោគវិញ ត្រូវបរិភោគសាច់ដែលបានចំអិនឆ្អិនល្អ៕
ដោយ៖ សិលា
ប្រភព៖ K14