CamNews

តារា 

សន នាងផល្លីកា មិន​ពេញចិត្ត​នឹង​ព័ត៌មាន​ថា សង្សារ​​ឲ្យ​ដើរ​ចេញ​ពី Big Man ស្ងាត់ៗ

ភ្នំពេញៈ តារាចម្រៀងល្បីឈ្មោះគួរសម រូបស្រស់រាងតូចច្រឡឹង កញ្ញា សន នាងផល្លីកា ក្រោយ
ពីបែកធ្លាយព័ត៌មានស្នេហា លួចលាក់ ជាមួយ វីជេ រតនា ក្នុងមួយរយៈពេលចុងក្រោយនេះ គេមិន
សូវបាន ឃើញវត្តមានរបស់នាង នៅក្នុងសិល្បៈទេ ។ សូម្បីតែមានផលិតកម្ម និងខាងស្ថានីយទូរ
ទស្សន៍ទាក់ទង ហៅនាងថតក៏នាង បដិសេធមិនទទួល ការងារទាំងនោះដែរ ដោយសារសង្សារ
បណ្តូលចិត្តរបស់នាង មិនឲ្យបន្តអាជីពមួយនេះ ។

បើតាមប្រភពពីអ្នកសិល្បៈ និងជាមិត្តជិតដិត របស់តារាចម្រៀងស្រីស្អាត កញ្ញា សន នាងផល្លីកា
សុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ឲ្យដឹងថា ចាប់តាំងពីនាង និងសង្សារ គឺលោក រតនា សម្រេច
ចិត្តបើកចំហររឿងស្នេហា រួចមកគេសង្កេតឃើញថា តារាចម្រៀងស្រី កញ្ញា ផល្លីកា ហាក់ចាប់ផ្តើម
ឃ្លាតឆ្ងាយពីការងារ សិល្បៈម្តងបន្តិចៗ។ រហូតមកដល់ពេលនេះ នាងមិនទទួល ការងារសិល្បៈទេ
ព្រោះមិនចង់មាន ព័ត៌មានចុះផ្សាយ ពីរឿងជីវិតគូរបស់ពួកនាង បើនាងនៅស្ងប់ៗបែបនេះ និងមិន
ធ្វើឲ្យ អ្នកកាសែតចាប់អារម្មណ៍ ។

ប្រភពខាងលើ បានបង្ហើបប្រាប់ទៀតថា ទំនាក់ទំនងស្នេហារបស់ ផល្លីកា និងលោក រតនា គឺផ្តើម
ឡើងយូរគួរសមហើយ គ្រាន់តែពួកគេ មិនចង់បើកចំហរព្រោះ អ្នកណាៗ ក៏ដឹងដែលថា ជីវិតអ្នក
សិល្បៈនៅពេលមាន ព័ត៌មានចាប់អារម្មណ៍អ្វីមួយ តែងតែមាន សារព័ត៌មានចុះផ្សាយ។ ហេតុដូច្នេះ
ហើយទើបគូសង្សារមួយគូនេះ ចង់បញ្ចប់ព័ត៌មាន ទើបមិនសូវអើពើ និងការងារលេចមុខលេចមាត់
ច្រើន ហើយពេលនេះ ផល្លីកា បានសម្រេចចិត្ត ឈប់ពីផលិតកម្ម Big Man ហើយ ។

កញ្ញា ផល្លីកា បានប្រាប់ LookingTODAY កាលពីពេលថ្មីៗកន្លងទៅតាមទូរស័ព្ទថា នាងទទួលស្គាល់
ថាពិតជាបានដើរចេញ ពីផលិតកម្ម ចាស់មែន។ តែមិនមែនដោយសាររឿងស្នេហ៍ ដូចការលេចឮ ពី
ប្រភពខាងលើទេ ការផ្អាកពីការងារសិល្បៈ នេះមិនមែនឈប់រហូតទេ គ្រាន់តែផ្អាកមួយ រយៈពេលខ្លី
ប៉ុណ្ណោះ។

តារាចម្រៀងវ័យជាង២០ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា “ ខ្ញុំទទួលស្គាល់ ថាប៉ុន្មានខែចុងក្រោយនេះ
ខ្ញុំមិនបានទទួលការងារទេ ព្រោះថា ខ្ញុំមានអារម្មណ៍ហត់នឿយ ចង់ទុកពេលសម្រាកខ្លះ។ ម្យ៉ាងវិញ
ទៀតខ្ញុំចេញ ពីផលិតកម្មចាស់ មិនទាន់ដឹងថា ត្រូវចូលទៅផលិតកម្មណានោះទេ កំពុងតែសម្លឹង
មើល៍..!”។

ជាមួយគ្នានោះ ស្រីស្រស់រាងតូចច្រឡឹង កញ្ញា ផល្លីកា បានប្រាប់ដោយ សម្តីមិនពេញចិត្តថា “ ចំ
ណែកការលើកឡើងថា ខ្ញុំត្រូវសង្សារឲ្យឈប់ ពីសិល្បៈនោះ មិនមែនជាការពិតទេ ខ្ញុំទាំងពីរនាក់
ស្រឡាញ់គ្នា ដឹងឮដល់ចាស់ទុំ ទាំងសងខាង គ្មានអីត្រូវខ្លាចរអាអ្វីឡើយ ព្រោះពួកខ្ញុំមិនបាន ធ្វើអ្វី
ឲ្យហួសប្រពៃណីទេ”។

បើទោះបីជាអតីត តារាចម្រៀងប្រចាំ ផលិតកម្ម Big Man កញ្ញា សន នាងផល្លីកា បានបង្ហើបប្រាប់
ថា នាងបានសម្រេចចិត្តដើរចេញ ពីផលិតកម្មនេះក៏ដោយ តែនាងមិនបានបញ្ជាក់ពី មូលហេតុ
ច្បាស់លាស់ ណាមួយនោះទេ ដោយនាងគ្រាន់ តែប្រាប់យ៉ាងខ្លីថា នៅក្នុងខែវិច្ឆិកា ខាងមុខនេះ
នាងនឹងវិលមកចាប់អាជីពចម្រៀង សារជាថ្មីនៅក្នុងផលិតកម្មថ្មី ៕

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sorn neangphallyka entertainment khmer star singer