CamNews

តារា 

សុភ័ណ្ឌ ឡារី ប្រកាស​ជំហរ មិន​ខ្លាច​បាត់បង់​អាជីព​សិល្បៈ

ភ្នំពេញៈ តារាសម្តែងដែលត្រូវ ប៉ាន់ទាំងការ ថតរឿងបុរាណ និងរឿងសម័យមាឌមាំ លោក
សុភ័ណ្ឌ ឡារី បានធ្វើឲ្យមហាជន មានការងឿងឆ្ងល់ បន្ទាប់ពីលោក បានបង្ហោះ ពាក្យសំដីមួយ
ចំនួន រៀបរាប់ពីជីវិតអ្នកសិល្បៈ ជាសាធារណៈ នៅលើបណ្តាញ ទំនាក់ទំនងសង្គម រហូតធ្វើឲ្យ
ទស្សនិកជន មួយចំនួនគិតថា តារារូបនេះអាច និងបោះបង់ចោលអាជីពសិល្បៈ ពាក់កណ្តាលទី
ដោយសារការលំបាក ក្នុងការរកប្រាក់មកផ្គត់ផ្គង់ ជីវភាពប្រចាំថ្ងៃ ។

កន្លងមកទស្សនិកជន ធ្លាប់តែឃើញពី ភាពហ៊ឺហារស៊ីវិល័យ ការប្រើប្រាស់ របស់របរម៉ាក់ល្បី តម្លៃ
ថ្លៃៗប្រកួតប្រជែងគ្នា យកមុខមាត់ក្នុង សង្គមផ្លាស់ប្តូរ ស៊េរីរថយន្តទំនើប ទិញផ្ទះ តម្លៃរាប់ម៉ឺនដុល្លារ
របស់តារាប្រុសស្រី ដែលចូលប្រឡូក ក្នុងវិស័យសិល្បៈ។ បើតាមយើងមើលពី ក្រសែភ្នែកខាងក្រៅ
ប្រាកដជាសរសើរ ពីភាពឡូយឆាយរបស់ ពួកគេជាក់ជាមិនខាន ថា អាជីពសិល្បៈអាចធ្វើ ឲ្យជីវិត
របស់ពួកគេ មានការកែប្រែ ដោយសារតែការ គាំទ្រភាពល្បីល្បាញ ធ្វើឲ្យគេរកចំណូល បានច្រើន
ពាន់ក្នុងមួយខែៗ ទើបធ្វើឲ្យពួកគេសម្ញែង ភាពហ៊ឺហារ ចាយលុយ ដូចក្រដាសបែបនេះ ។

ប៉ុន្តែអ្វីដែលទស្សនិកជន ធ្លាប់ពោលសរសើរ លើអ្នកសិល្បៈ រហូតធ្វើឲ្យយុវវ័យមួយ ចំនួនខំប្រឹង
បណ្តែត ខ្លួនលើវិថីសិល្បៈដោយ រំពឹងចង់បានកេរ្តិ៍ ឈ្មោះល្បីល្បាញរកចំណូលបានច្រើននោះ បែរ
ជាធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលដែលឃើញ តារាសម្តែងរូបស្រស់ សង្ហា
មាឌមាំស្រស់ លោក សុភ័ណ្ឌ ឡារី បែរជារៀបរាប់ពីការ លំបាករបស់ខ្លួន ក៏ដូចជាអ្នក សិល្បៈក្នុង
ស្រុក ក្រោយពីមិត្តភក្តិ របស់លោកម្នាក់បាន សម្តែងការព្រួយ បារម្ភជំនួសលោក ខ្លាច លោក បាត់
បង់អាជីព ក្នុងវិស័យសិល្បៈ ។

លោក សុភ័ណ្ឌ ឡារី បានសរសេរប្រកាស ក្នុងទំព័រហ្វេសប៊ុក ជាសាធារណៈថា " ខ្ញុំឡារី...សូមអរ
គុណដល់មិត្តខ្ញុំ ម្នាក់ដែលបារម្ភខ្ញុំ ខ្លាចបាត់បង់ អាជីពពីអ្នកសិល្បៈ....ខ្ញុំសូមជំរាបថាឆ្នាំនេះ ខ្ញុំមាន
អាយុ ២៩ឆ្នាំហើយ អ៊ីចឹងជីវិតសិល្បៈខ្ញុំ មិនអាចបន្តបាន រហូតអស់១ជីវិត ដូចអ្នកសិល្បៈ ក្រៅប្រ
ទេសទេ បើប្រាក់ចំណូលពីការថត ១ថ្ងៃ30$ មួយខែជួនកាលថតបាន ពីរទៅបីដង ជួនកាលខែខ្លះ
អត់សោះ រកតែលុយបង់ថ្លៃផ្ទះជួលឲ្យគេគ្មានផង ១រឿងបាន 400$ ទៅ500$ ហើយ១រឿងថត ដល់
ទៅ3ខែ តើខ្ញុំរស់បានទេ សិល្បៈខ្ញុំអាច ដូចប្រទេសគេទេ???" ។

លោកបានបន្ថែមទៀតថា "ដូច្នេះហើយបើខ្ញុំ នៅតែខ្លាចបាត់បង់ អាជីពទៀតនោះ មិនព្រមក្លាហាន
ក្រោកឈរឡើងទេ តើសិល្បៈដែលខ្ញុំស្រលាញ់ ទឹកដី ប្រជាជន និងអនាគតរបស់ ប្រទេសខ្ញុំ ទៅ
ជាបែបណា? ចុងក្រោយខ្ញុំសុំទោសផង ចំពោះរៀមច្បងសិល្បៈ និងមិត្តភក្ដិសិល្បៈ ទាំងអស់ផង..
ដែលយករឿងពិត មកនិយាយណា!!!"។

តាមរយៈការរៀបរាប់នេះដែរ ក៏មានទស្សនិកជនជាច្រើន មានចម្ងល់ជុំវិញ ការលើកឡើងថា តារា
រូបនេះ ក៏ជាតារាសម្តែងមួយ រូបទទួលបានជោគជ័យ ក្នុងសិល្បៈ បានច្រើនដូចជា ការសម្តែងរឿង
ដោយលោកត្រូវប៉ាន់ ទាំងរឿងបុរាណ និងសម័យ ថតឈុតខារ៉ាអូខេ ឲ្យផលិតកម្មជាច្រើន នៅក្នុង
ប្រទេស ។ ចុះហេតុអីបានជាលោកបែរជា រៀបរាប់ពីការលំបាក ដោយត្អូញត្អែរថា រកប្រាក់មិនសូវ
បាន មានជីវភាពពិបាក យ៉ាងដូច្នេះ ? តែចំពោះអ្នកសិល្បៈដទៃ បែរជាប្រឹងបង្អួត ភាពហ៊ឺហារ ហើយ
មានតារា ខ្លះបែរជានិយាយ ថា ដោយសារតែសិល្បៈ ទើបធ្វើឲ្យជីវិតរបស់គេមានការប្រែប្រួល រហូត
មានលុយចាយ មានទុន បើកហាងតម្លៃ រាប់ម៉ឺនដុល្លារ ធ្វើថៅកែទាំងវ័យក្មេង ជិះរថយន្តទំនើបៗ។

ទោះជាលោកនិយាយដូច្នេះក្តី ក៏លោកនៅតែ ប្រកាន់ជំហរ មិនបោះបង់អាជីពសិល្បៈ ចោលពាក់
កណ្តាលទី ត្រឹមនេះដែរ ដោយលោក នៅតែបន្តប្រឡូក អាជីពនេះដដែល ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំ
ដែលលោកប្រឡូក សិល្បៈហើយ បានទទួលកេរ្តិ៍ឈ្មោះ ដូចសព្វថ្ងៃក៏ដោយ ហើយសិល្បៈមិនទាន់
អាចធ្វើឲ្យជីវិតរបស់ លោករស់នៅដោយ សុខស្រួល កែប្រែជីវិតរបស់លោក ឲ្យមានភាពហ៊ឺហារខ្លាំង
ក៏ពិតមែន តែលោកនៅតែប្រកាន់ ជំហរមិនបោះ បង់ចោលអាជីពនេះទេ ព្រោះថាលោកស្រលាញ់
តាំងពីតូចហើយតស៊ូ ទម្រាំមានថ្ងៃនេះ មិនមែនជារឿងងាយទេ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sophorn lary entertainment khmer star actor