មុនពេលការបញ្ជាក់នេះ មានពាក្យចចាមអារ៉ាមជាច្រើន ទាក់ទងនិងបទថ្មី របស់អ្នកទាំង ២
ដែលនឹងត្រូវរួមដៃគ្នា ។ ការបញ្ជាក់ព័ត៌មានមួយនេះដោយ តារា Rap Lil Twist បានប្រកាស
ពីការបទថ្មីរបស់ខ្លួន ដែលចូលរួមដោយ Justin Bieber និង Miley Cyrus ដែលនឹងចេញក្នុង
ពេលឆាប់ៗនេះ ។
បទថ្មីនោះនឹងមានចំណងជើងថា " Twerk " ដែលនឹងត្រូវដាក់បញ្ចូលក្នុង Album ថ្មីរបស់ Lil
Twist ដែលមានឈ្មោះថា Dalas Rapper ។ ទស្សនិកជនរបស់ តារាល្បីវ័យក្មេងទាំង ២ ទូទាំង
ពិភពលោក បានកំពុងរង់ចាំបទមួយនេះ យ៉ាងអន្ទះសារ ។
Lil Twist ក៏បានបង្ហោះរូបភាពមួយសន្លឹក ដែលមានរូបនារីរាំបែក្រោយ ហើយមានអក្សរពាក្យ
ថា Twerk ដែលយើងអាចនិយាយបានថា វាជា Cover របស់បទថ្មីនេះ ។ បទ " Twerk " នឹង
ចេញមកលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះហើយ ៕
ដោយ ៖ លីលី
ប្រភព ៖ k14