CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមចម្រុះ ទ័ពអាកាស ពិសេស មកពីគ្រប់ប្រទេស សម្រុក ទៅរក បំណែក សង្ស័យ របស់យន្តហោះ ម៉ាឡេស៊ី

ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍ ពីប្រទេស អូស្រា្តលី ថាពិតជា បានផ្តិតជាប់រូបភាព ពីផ្កាយរណប រកឃើញនូវកំទេចកំទី សង្ស័យថាជារបស់ យន្តហោះម៉ាឡេស៊ី ដែលបានបាត់ខ្លួន រួចមក មិនត្រឹមតែឃើញ មានប្រតិបត្តិការ ចុះទៅដល់កន្លែង តាមរយៈជើងទឹក នោះទេ តែនៅក្នុងនោះ ក៏មានប្រតិបត្តិការ ចុះទៅដល់កន្លែង សង្ស័យនោះ តាមរយៈជើងហោះហើរ ដូចគ្នាដែរ ពីសំណាក់រដ្ឋាភិបាល មកពីច្រើនប្រទេស ពោលចុះ ទៅតំបន់ មហាសមុទ្រឥណ្ឌាភាគ ខាងត្បូង នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរ ទេស ស្កាយ។

អាជ្ញាធរ សុវត្ថិភាពដែនទឹក ប្រទេស អូស្ត្រាលី Australian Maritime Safety Authority (AMSA) បាន អះអាងអោយដឹងថា ក្នុងប្រតិបត្តិការចុះទៅដល់កន្លែងសង្ស័យខាងលើ ខ្លួននឹងបញ្ជូន យន្តយោធា ៤ គ្រឿង ដើម្បីបង្កជាលក្ខណៈងាយស្រួល ក្នុងការរុករក ក្នុងដែនអធិបតេយ្យភាព ជាអទិភាព មាន ទំហំដល់ទៅ ២៣,០០០ គ.ម ការ៉េ ។ គួរបញ្ជាក់ថា បណ្តាយន្តហោះ យោធា ខាងលើ អាចនឹងទៅ ដល់ទីនោះ អំឡុពេល ពាក់កណ្តាលអាធ្រាត្រ (ម៉ោងលោកខាងលិច) ពោលបន្ទាប់ពីបានចាកចេញ អំពីមូលដ្ឋានទ័ព ក្រុង Perth ប្រទេស អូស្រា្តលី ។

សេចក្តីរាយការណ៍ បន្តថា នាវា ប្រទេស Norwegian បានទៅដល់កន្លែងនោះមុនគេ​ កាលពីរំលង អាធ្រាត្រកន្លងទៅ ក្នុងប្រតិបត្តិការ រុករក បំណែកនោះទាំងយប់ ។ គួររំឭកថា បំណែកកំទេចកំទី​ ដែលត្រូវបាន ផ្កាយរណប ថតជាប់នោះ ត្រូវបានរកអោយឃើញថា មានប្រវែងដល់ទៅ ២៤ ម៉ែត្រ ខណៈពេលដែលមានមន្ទិល សង្ស័យថា វាអាចជាបំណែកយន្តហោះ ម៉ាឡេស៊ី MH370 ។ ដោយ មើលឃើញថា ជាតម្រុយចុងក្រោយមួយ ដែលអាចទុកចិត្តបាន ចាប់តាំងពីថ្ងៃបាត់ខ្លួន មានរយៈ ពេល ១៣ ថ្ងៃមកនេះ បណ្តាក្រុមអាជ្ញាធរ ភាគច្រើន បានបញ្ជូនកម្លាំងរបស់ខ្លួន ទៅចេញរុករក តម្រុយជា បំណែកពីរ ធំៗខាងលើ ។

ក្នុងនោះ មិនត្រឹមតែ មានកងកម្លាំងចម្រុះ ប្រើយន្តហោះ ឧទ្ធម្ភាគច្រក ឬក៏ នាវា មកពីប្រទេស អូ ស្រ្តាលី តែម្នាក់ឯងនោះទេ តែគេឃើញមានកម្លាំងចម្រុះ ផ្សេងៗទៀត មកពី សហរដ្ឋអាមេរិក ញូវ សេឡេន ក៏ដូចជា អង់គ្លេសជាដើម ។

គួរបញ្ជាក់ថា ជាជំហានដំបូង ក្រោយពីចាប់រូបភាព បានពីប្រព័ន្ធផ្កាយ រណប កំទេចកំទី ទាំងពីរ នោះត្រូវបានគេ ប៉ាន់ស្មានជាជំហានដំបូង អោយដឹងថា វាអាចជា បំណែកយន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួននោះ តែទោះជាយ៉ាងណា ការតាមដាន ស៊ើបអង្កេត នៅតែ បន្តមាននៅឡើយ ពោល ឈានទៅដល់ យកបំណែកទាំងនោះ មកវិភាគ ដើម្បីកំណត់អោយបានថា តើវាពិតជាបំ ណែករបស់យន្តហោះ ម៉ាឡេស៊ី ពិតប្រាកដ មែន ឬក៏យ៉ាងណា ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States