អូស្រ្ដាលី៖ តាមការអោយដឹងរបស់ ពត៌មានដេលីមែល កាលពីចុងសប្ដាហ៍មុននេះថា មាន
ក្មេងប្រុសម្នាក់ ដែលទើបតែអាយុ ២ឆ្នំាសោះ តែហ៊ានលលែងជាមួយពស់ដ៏ធំ ហាក់បីដូចជា
មិនមានការភ័យខ្លាចសោះ។
តាមការអោយដឹង ពីប្រភពពត៌មានខាងលើបានអោយដឹងថា ក្មេងប្រុសម្នាក់ ដែលមានវ័យ
ទើបតែ ២ឆ្នាំ មានឈ្មោះថា Charlie Park មកពីទីក្រុង Victoria ប្រទេសអូស្រ្ដាលី។ គេតូច
មែន តែហ៊ានចាប់ពស់ប្រឡែងលេងធម្មតា។ ពស់នោះទៀតសោត គឺមានទំងន់ដល់ទៅ ១០
គីឡូក្រាមឯណ្ណោះ។
តាមប្រភពខាងលើបានអោយដឹងថា Charlie មិនត្រឹមតែ ហ៊ានលែងជាមួយសត្វពោះទេ តែ
គេហ៊ានលលែង ជាមួយសត្វក្រពើទៀតផង។
តាមការអោយដឹង ពីក្រុមគ្រួសាររបស់ Charlie បានអោយដឹងថា Charlie គឺជាក្មេងប្រុស
ម្នាក់ឆ្លាតខ្លាំងណាស់ ជាពិសេសគឺ គេមិនខ្លាចសត្វគ្រប់ប្រភេទទាំងអស់។ តើគេធំឡើង
នឹងក្លាយទៅជា អ្នកបង្ហាត់សត្វមែនទេ?
ដោយ៖ នារី
ប្រភព៖ dailymail