CamNews

យល់ដឹង 

ចំណុច​ស្រើប​ស្រាល​ទាក់ទាញ​​អារម្មណ៍​ផ្លូវភេទ

ក្រុម​អ្នកជំនាញ​ក្នុង​រឿង​សុភមង្គល​ស្នេហា​បាននាំគ្នា​ណែនាំ​ទុក​ថា ការផ្តួចផ្តើម​ធ្វើការ​ងា​រ
លើ​គ្រែ មិនមែន​ចេះតែ​ធ្វើទៅ​តាមចិត្ត​នឹកឃើញ​បានឡើយ ព្រោះ​ទាមទារ​ឲ្យ​គូស្នេហ៍​
នីមួយៗ ត្រៀមលក្ខណៈ​សម្បត្តិ ឲ្យ​បាន​គ្រប់គ្រាន់​ជាមុនសិន ដើម្បី​ទទួលបាន​ជោគជ័យ
​ក្នុង​ការងារ​មួយ​នេះ ។ កត្តា​ដែល​ទាមទារ​ឲ្យ​មាន​ចាំបាច់​មុនពេល​រួមដំណេក​នោះ គឺ​ការ​
កម្តៅ​សាច់ដុំ ដើម្បី​បញ្ចៀស​បញ្ហា​រងរបួស​ដ​ល់​សាច់ដុំ​ផ្សេងៗ​នៅក្នុង​រាងកាយ ជាពិសេស​
វិធី​នេះ​ជួយ​អូសបន្លាយ​ពេល​មិន​ឲ្យ​ហ្គេម​ស្នេហា​អ្នក​ទាំងពីរ ឆាប់​បញ្ចប់​ទៅដោយ​គ្មាន​ន័យ
​ទៀតផង ។

- ដើមទ្រូង : ក្រៅពី​អវយវៈ​សំខាន់​របស់​ស្ត្រី​ហើយ​នោះ បរិវេណ​មួយ​នេះ​មាន​សភាព​ស្តើង
​ឆាប់​ចាប់បាន​អារម្មណ៍​ប៉ះពាល់​លឿន​បំផុត ។​
- ចុង​សុដន់ :ជាទី​តាំង​មួយ​សំខាន់​ដូចគ្នា ព្រោះ​ទីនេះ​បន្តុំ​ទៅដោយ​ប្រព័ន្ធ​សរសៃ​ប្រាសាទ ។
ចំណុច​មួយ​នេះ​អារម្មណ៍​ដែល​ទទួលបាន​មិន​កំណត់ថា ជា​បុរស​ឬ​ស្ត្រី​នោះទេ ។
- ត្រង់​គន្លាក់​គល់​ក : ជា​ប្រភព​បន្តុំ​នូវ​សរសៃប្រសាទ និង​សរសៃឈាម​ល្អិតៗ ជាច្រើន
​សម្រាប់រ​ត់ទៅ​ចិញ្ចឹម​បរិវេណ​នានា​ទូទាំង​រាងកាយ ទើប​ពេល​រង​ការ​ស្ទាប​បបោសអង្អែល​
នៅត្រង់​នេះ ឆាប់​កើតមាន​អារម្មណ៍​ស្រៀវ​ស្រើប​រហ័ស​បំផុត ។
- បបូរមាត់ : នេះ​ជា​ចំណុច​មួយ​ដែល​ជនជាតិ​អាស៊ី​ពុំ​សូវ​មាន​ចំណូលចិត្ត តែ​បច្ចុប្បន្ន​
ដោយ​ឥទ្ធិពល​របស់លោក​ខាងលិច ឬ​ពួក​អឺរ៉ុប​បាន​អូសទាញ​ក្រុម​យុវវ័យ​ជំនាន់​ក្រោយ​
របស់​អាស៊ី មាន​ចំណូលចិត្ត​ធ្វើតាម​កាន់តែ​ច្រើនឡើង​តាម​លំដាប់ ។
- ត្រគាក : លោកអ្នក​ប្រហែលជា​មិនទាន់​ជ្រាប​ទេ​ថា រូប​សញ្ញា​បេះដូង គឺមាន​ប្រភព​
កំណើត​ចេញពី​ទ្រង់ទ្រាយ​ត្រគាក​របស់​មនុស្ស​ស្រី​នោះឯង ។ ដូច្នេះ​គេ​មិន​ចម្លែក​ទេ​ថា
អវយវៈ​មួយ​នេះ​ក៏​ងាយ​ភ្ញោ​ច​អារម្មណ៍​ស្រើបស្រាល​បាន​ដូចគ្នា ។
- គល់ភ្លៅ​ក្បែរ​ក្រលៀន : ដោយសារតែ​ចំណុច​មួយ​នេះ​ស្ថិត​ក្បែរ​អវយវៈ​ភេទ ដែលមាន
​ឥទ្ធិពល​ទាក់ទាញ អារម្មណ៍​ផ្លូវភេទ​លឿន​បំផុត និង​ជា​បរិវេណ​មាន​ស្បែក​ស្តើង​ជាងគេ
ដូច្នេះ​វា​ក៏​ជា​ចំណុច​យ៉ាងសំខាន់​មួយ​សម្រាប់​ភ្ញោ​ច​ដុត​រោល​អារម្មណ៍ ឲ្យ​ស្រៀវ​ស្រើប
​រហ័ស​ទាន់​ចិត្ត​ផងដែរ ។
- ទ្វារធំ (​ឬ​រន្ធ​គូទ​) : អាច​ពោល​បាន​ថា ជា​ចំណុច​អាថ៌កំបាំង​មួយ ដែល​មនុស្ស​ច្រើន​នាក់​
មិន​បានដឹង​នោះ គឺ​ចំណុច​ស្រើប​របស់​ស្ត្រី គី​គ្លី​តូ​រី​ស ដែល​ស្ថិតនៅ​ផ្នែក​ខាងលើ​បង្អស់​នៃ
​ទ្វារមាស តែ​ចំណុច​ភ្ញោ​ច​ឆាប់​ស្រៀវ​ស្រើប​បំផុត​របស់​បុរស គឺ​ស្ថិតនៅ​ជុំវិញ​ត្រសាល់​គូទ
​នោះឯង ។ ក៏ប៉ុន្តែ​សម្រាប់​ជនជាតិ​អាស៊ី​បាន​ប្រកាន់​តៗ​គ្នា​មក​ថា ជា​ចំណុច​មួយ​ស្មោក
គ្រោក​គួរ​ឲ្យ​ខ្ពើមរអើម​បំផុត ។

ក្រៅពី​ចំណុច​ភ្ងោ​ច​អារម្មណ៍​ផ្លូវភេទ​ដូច​បាន​រៀបរាប់​មក​ខាងលើនេះ ក៏​នៅមាន​ចំណុច​
បន្ទាប់បន្សំ​ដទៃទៀត ដែល​មនុស្ស​មិនសូវ​បាន​សាកល្បង​ប្រើប្រាស់ តែ​អាច​ធានា​គុណ
​ភាពមិន​អន់​ជាង​គ្នា​ប៉ុន្មាន​ដែរ ។ ចំណុច​អស់ទាំងនោះ​មានដូចជា :
- ក្រលៀន : ព្រោះ​ជាទី​តាំង​មួយ​ស្ថិត​នៅក្បែរ​អវយវៈ សំខាន់​សម្បូរ​សរសៃប្រសាទ ជា
ពិសេស​មាន​ស្ថានភាព​ស្បែក​ស្តើង​ជាងគេ​ទៀតផង ។ យើង​អាច​បញ្ជាក់​ការពិត​បាន​ថា
សូម្បី​រង​ការ​កកិត​បន្តិចបន្តួច​ក៏​អាច​បង្ក​ឲ្យ​បរិវេណ​មួយ​នេះ ងាយ​រង​អាកា​រៈរ​លាក​បានដែរ ។
- ស្លឹកត្រចៀក : កុំថាឡើយ​ប្រើ​ដៃ​ប៉ះ​ថើៗ នៅលើ​អវយវៈ​មួយ​នេះ សូម្បី​ពេល​អ្នក​ទាំងពីរ​
កំពុងតែ​ធ្វើ​សកម្មភាព​លើ​គ្រែ​នោះ ហើយ​មាន​ភាគី​ណាមួយ​ប្រើ​សំឡេង​ខ្សឹប​ស្រាលៗ នៅ
ក្បែរ​ត្រចៀក​ក៏​ជួយ​ភ្ញោ​ច​អារម្មណ៍​ឲ្យ​ស្រើបស្រាល​បាន​មួយកម្រិត​ទៀតផង ​ដែរ ៕
(ដកស្រង់ពីខ្មែរមេឌា)

Tags: