CamNews

ប្លែកៗ 

ភោជនីយដ្ឋានកំពូលចម្លែកទាំង៥ក្នុងពិភពលោក

 

ភោជនីដ្ឋានដែលមានបម្រើកាហ្វេនៅក្បែរផ្នូរខ្មោច ចានអាហារមានរាងជាចានបង្គន់គឺជា
គំនិតធ្វើពាណិជ្ជកម្មដ៏ចម្លែកបំផុតដែលអ្នកប្រាកដជាមិនទាន់បានជួបប្រទះ។

១/ cafe Christian (ជប៉ុន)

នៅប្រទេសជប៉ុននិយមន័យអំពីសាសនា Kito នៅតែជារឿងថ្មីថ្មោងនៅឡើយ ដូច្នេះប្រសិន
អ្នកណាចង់ស្វែងយល់ពីសាសនានេះ គឺអាចទៅកាន់ហាង cafe Christian ។ ខុសពីសេវាកម្ម
នៃភោជនីយដ្ឋានធម្មតា សម្ភារៈ និងរបស់តាំងលំអនៅក្នុងហាង cafe Christian គឺដូចទៅនឹង
វិហារសាសនា ដូចជាមាន រូបសំណាកទេវតា ឬទេពធីតាព្រហ្មចារីយ Maria ។ល។

២/ ភោជនីយដ្ឋាន New Lucky (ឥណ្ឌា)

ផ្នូរខ្មោចទាំងនេះត្រូវបានគេលាបថ្នាំពណ៌បៃតង ស្ថិតនៅក្នុងភោជនីយដ្ឋាន New Lucky

សម្រាប់អ្នកខ្លាចខ្មោច វាប្រាកដជាទីតាំងដ៏គួរអោយភ័យខ្លាចបំផុត ប៉ុន្ដែចំពោះអ្នកចូលចិត្ត
ទទួលអារម្មណ៍បែបខ្លាំងក្លា នោះភោជនីយដ្ឋាន New Lucky គឺជាកន្លែងល្អបំផុតសម្រាប់
ពួកគេ។ ប្រសិនចង់ញ៉ាំកាហ្វេ ឬទឹកក្រឡុកមួយកែវនៅក្បែរផ្នូរខ្មោចដើម្បីស្វែងយល់អំពី
អារម្មណ៍ពិតរបស់ខ្លួន អ្នកមិនត្រូវមើលរំលង New Lucky នោះទេ។ ភោជនីយដ្ឋាននេះត្រូវ
បានសាងសង់នៅលើទីលានបញ្ចុះសព អ៊ីស្លាម មួយកន្លែង ប៉ុន្ដែអ្នកធ្វើការនៅទីនេះមិនបាន
ដឹងថា ម្ចាស់ផ្នូរទាំងនេះជាអ្នកណានោះដែរ។

៣/ ភោជនីយដ្ឋាន Modern Toilet (តៃវ៉ាន់)

អ្នកប្រាកដជាមិនអាចលេបបាននៅពេលបានឃើញរូបរាងរបស់អាហារ

កៅអីអ្វើអំពីចានបង្គន់ ចំណែកតុធ្វើពី ឡាបូ

ពេលបានឮឈ្មោះ គេអាចដឹងបានថា វាជាភោជនីយដ្ឋានចម្លែក ប៉ុន្ដែនៅពេលចូលទៅខាង
ក្នុង ភាពចម្លែកនឹងធ្វើអោយអ្នករឹតតែមិនអាចជឿបាន។ កៅអីអង្គុយនៅក្នុងហាង Modern
Toilet ដែលស្ថិតក្នុងខណ្ឌ Shihlin នៃក្រុងតៃប៉ិក កោះតៃវ៉ាន់ គឺសុទ្ធតែត្រូវបានធ្វើឡើងពីចាន
បង្គន់ ចំណែកអាហារវិញក៏ត្រូវបានដាក់ក្នុង
របស់ដែលមានរាងដូចចានបង្គន់ផងដែរ។ ក្រៅ
ពីនេះ ក្រដាសជូតមាត់ក៏មានលក្ខណៈដូចក្រដាសដែលគេប្រើក្នុងបន្ទប់ទឹក។ មិនត្រឹមតែ
ប៉ុណ្ណោះ អាហារទាំងឡាយមានរូបរាងគួរអោយអាសូរភ្នែក។​ សម្រាប់អ្នកចូលចិត្តចង់ស្វែង
យល់របស់ថ្មីៗ ពួកគេចូលចិត្តមកកាន់ទីនេះ ប៉ុន្ដែក៏មានភ្ញៀវជាច្រើនត្រូវខូចអារម្មណ៍ ព្រោះ
ពួកគេមិនអាចទ្រាំលេបអាហារទាំងនេះបាន។

៤/ ភោជនីយដ្ឋាន Hitler’s Cross (ឥណ្ឌា)

ពុំមានសេវាកម្មអ្វីប្លែក ឬមានអាហារដ៏អស្ចារ្យនោះទេ ប៉ុន្ដែភោជនីយដ្ឋាន Hitler's Cross
មានភាពល្បីល្បាញដោយសារតែឈ្មោះរបស់វា។ អក្សរ O ក្នុងពាក្យ Cross ត្រូវបានគេធ្វើ
អោយមានរូបរាងជាអក្សរកាកបាទ swastika របស់ Nazi ។ Punit Shablok ម្ចាស់ហាងនេះ
បានថ្លែងថា "យើងចង់បង្កើតភាពចម្លែកអស្ចារ្យមួយ។ Hitler គឺជាឈ្មោះមួយដែលងាយចាំ
ហើយអ្នកណាក៏ដឹង"។ ប៉ុន្ដែឈ្មោះនេះក៏បានបង្កការលំបាកមួយចំនួនសម្រាប់ម្ចាស់ហាង
នេះផងដែរ។ បន្ទាប់ពីមានសម្ពាធយ៉ាងខ្លាំងពីក្រុមអ្នកការទូតអាឡឺម៉ង់ អ៊ីស្រាអែល និងក្រុម
ជនជាតិ Jewish ភោជនីយដ្ឋាននេះត្រូវបង្ខំអោយប្ដូរឈ្មោះទៅជា Cross។

៥/ ភោជនីយដ្ឋាន Nyotaimori (ជប៉ុន)

Sushi​ គឺជាអាហារបុរាណដ៏ល្បីល្បាញរបស់ជនជាតិជប៉ុន ហើយពួកគេបានស្វែងរកវិធីល្អៗ
ដើម្បីរួមផ្សំក្នុងការទទួលទានអាហារប្រភេទនេះ។ ដើម្បីបានបរិភោគអាហារ Sushi ដែល
តាំងនៅលើដងខ្លួនរបស់ស្រីស្អាតអាក្រាតកាយ ភ្ញៀវពិសេសៗនឹងត្រូវចំណាយប្រាក់យ៉ាង
ច្រើន។ នារីដែលត្រូវបានជ្រើសរើសអោយធ្វើជាតុរៀបអាហារ គឺដាច់ខាតត្រូវតែជានារីព្រហ្ម
ចារីយ និងត្រូវបានហ្វឹកហាត់យ៉ាងច្រើនដើម្បីអាចដេកនឹងក្នុងរយៈជាច្រើនម៉ោង។ ពួកនាង
ក៏ត្រូវងូតទឹកច្រើនដងដោយសាប៊ូ និងទឹកអប់ពិសេស៕

ដោយ ៖ សូរីយ៉ា
ប្រភព​៖ Zing


Tags: strange restaurant sushi