CamNews

ភាពយន្ត 

ខ្សែភាពយន្តដ៏ព្រឺព្រួច រឿង " បណ្តាសារាត្រី ឬ The Sleep Curse" ជារឿងដែលរកចំនូលច្រើនទោះបីជួបឧបសគ្គ

កំសាន្ត ៖ ខ្សែភាពយន្ត EBOLA SYNDROME និង THE EIGHT IMMORTALS RESTAURANT: THE UNTOLD STORY ទាំង២ ពីអ្នកដឹកនាំលោក HERMAN YAU បានក្លាយជាភាពយន្តខ្នាតអន្តរជាតិ ហើយគាត់គឺជាអ្នកដឹកនាំរឿង "បណ្តាសារាត្រី" ឬ The Sleep Curse ផងដែរ ។ 


"បណ្តាសារាត្រី" ឬ The Sleep Curse និយាយអំពីលោក Lam Sik Ka គឺជាសាស្រ្តាចារ្យនៅសាលាវេជ្ជសាស្រ្តដ៏ល្បីល្បាយមួយ គាត់ឯកទេសខាងជម្ងឺគេងមិនលក់។ ថ្ងៃមួយអតីតមិត្តស្រីគាត់ឈ្មោះថា Monique បានមករកគាត់ ប្រាប់ពីរឿងជម្ងឺក្រុមគ្រួសារទាំងមូលរបស់នាងថា ពួកគេកើតជម្ងឺគេងមិនលក់ ហើយចង់សុំអង្វររកជំនួយ។ លោក Lam Sik Ka ចាប់ផ្តើមសិក្សានិងធ្វើការពិសោធន៍ចម្លែកៗលើរូបនាង បន្ថែមទៅលើការរន្ធត់ភ័យខ្លាចមួយ ដែលគេដឹងថា មានមន្ទីរពិសោធន៍ត្រូវបានសាងសង់ ឡើងលើផ្នូរជាច្រើន ដែលមានការតភ្ជាប់យ៉ាងអាថ៍កំបាំងជាមួយនិងផ្នូរឪពុក លោកសាស្រ្តាចារ្យ Lam Sik Ka ។ 



“បណ្តាសារាត្រី ឬ The Sleep Curse” កំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ! ដើម្បីជ្រាបច្បាស់កុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នានៅគ្រប់រោងកុនដែលចាប់បញ្ចាំងពីថ្ងៃនេះតទៅហើយ។ បម្រាបក្មេងអាយុក្រោម១៨ឆ្នាំហាមចូលទស្សនា!

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: The Sleep Curse Movie Article