CamNews

ភាពយន្ត 

ឃាតករ​ស៊ីឈ្នួល បាញ់បោះ ឡូយអស់ស្ទះ ជាមួយ HITMAN: AGENT 47 (Trailer Inside)

ភាពយន្ត ៖ ផលិតដោយ   20th Century Fox Studio, HITMAN: AGENT 47 គឺជា​រឿង​ដែល​ផ្ដោត​លើ​ឃាតករ​ចំណាន​ម្នាក់ ដែល​ត្រូវ​បាន​គេ​កែ​ច្នៃ អោយ​ក្លាយ​ជា​ឃាតករ​ឈាម​ត្រជាក់​ទុក​សំរាប់​តែ​​សម្លាប់ ហើយ​គាត់​​គឺ​ត្រូវ​បាន​គេ​ស្គាល់​ដោយ​លេខ   ​កូដ​ពីរ​ខ្ទង់​ចុង​ក្រោយ​ ដែល​បាន​សាក់​ជាប់​នៅ​ខាង​ក្រោយ​ក​ របស់​គាត់។ គាត់​គឺ​ជាសមិទ្ធ​ផល​ចុង​ក្រោយ​ បន្ទាប់​ពី​ការ​ពិសោធ​ជា​ច្រើន​ទស្សវត្សរ៍ និង​ភ្នាក់​ងារ​មុនៗ​ចំនួន 46 ដែល​ធ្វើ​អោយ​គាត់​មាន​កំលាំង​ ភាព​រហ័ស​រហួន ថាមពល និង  ​ប្រាជ្ញា​ខ្លាំង​ជាង​ភ្នាក់​ងារ​មុនៗឥតឧបមា ។ មុខសញ្ញា​ចុង​ក្រោយ  ​បង្អស់   ​របស់​គាត់ គឺ​ជា​ក្រុមហ៊ុន​យក្ស​មួយ ​ដែល​មានគំរោង​  ចង់  ស្វែង​យល់​ពី​  អាថ៌កំបាំង​របស់ ភ្នាក់​ងារ 47 ដើម្បី​បង្កើត​ក្រុម​ឃាតករ ដែល​មាន​កំលាំង​ខ្លាំង​ជាង​គាត់​ទៅ​ទៀត ។ សហការ​ជា​មួយ​ នឹង  ​នារី​វ័យ​ក្មេង​ម្នាក់ ដែល​អាចមាន​សមត្ថភាព​ក្នុង​ការ​យក​ឈ្នះសត្រូវ​  ដ៏​ខ្លាំងក្លា​​នេះ​បាន  ភ្នាក់​ងារ 47 ក៏​បាន​ប្រឈម ​មុខ​ជា​មួយ​នឹង​ ប្រភព​របស់​ខ្លួន និង​ការ​ប្រយុទ្ធ​ដ៏​សាហាវ​ជា​មួយ​នឹង​សត្រូវ​របស់​គាត់។

Hitman: Agent 47 នៅពេលនេះបានចាក់បញ្ចាំងហើយ នៅក្នុងរោងភាពយន្តទំនើប ទាំងអស់ក្នុង ទីក្រុងភ្នំពេញ

ដើម្បី  ទទួល បានពត៌មានលំអិត ពី   ភាពយន្តនេះ សូម  តាម ដាន https://www.facebook.com/20thCenturyFoxKH  និង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង   ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា: www.facebook.com/JaiKon. Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្ត ជារៀងរាល់ អាទិត្យ ៕

 

ប្រភព ៖ Westec Media Limited


Tags: Westec Hollywood movie Disney Sony Legend Major cineplex Hitman Agent 47