CamNews

ភាពយន្ត 

លេងហ្គេម ដើម្បីសង្គ្រោះពិភពលោក ជាមួយ Pixels (Trailer Inside)

ភាពយន្ត ៖ ជាមួយនឹងរឿងបែបកំប្លែងថ្មីទាក់ទងនឹងហ្គេមតាំងពីទស្សវត្យ៨០ ដូចជា  Pac-Man, Space Invaders Donkey Kong និង Centipede. Pixels បានញុំាងអោយអ្នកទស្សនាសើចរីករាយតាំងពីដើមដល់ចប់។


ក្នុងសាច់រឿងនេះ​​ បានបង្ហាញពីការឈ្លានពាននៃបិសាចដែលចេញពីហ្គេមជំនាន់មុនៗ មកកំទេចផែនដី តាមទីក្រុងធំៗដូចជា New York, Tokyo និង Paris ជាដើម។ អ្វីដែលចំលែកគឺអោយតែរបស់ដែលបិសាចហ្គេមទាំងនោះប៉ះ គឺត្រូវបានក្លាយទៅជាដុំបួនជ្រុង ហៅថា Pixel ។ ក្នុងរឿងPixels មានទៅដោយតារាល្បីជាច្រើនដូចជា Adam Sandler, Kevin James, Josh Gad, Peter Dinklage, Michelle Monaghan, Brian Cox, Ashley Benson, and Jane Krakowski. ចង់ដឹងសាច់រឿងកាន់តែច្បាស់​ កុំភ្លេចទៅទស្សនានៅគ្រប់រោងភាពយន្តទាំងអស់ក្នុងរាជធានីភ្នំពេញ។


ដើម្បីទទួលបានពត៌មានលំអិត និង ផ្សេងៗទៀតទាក់ទងនិងភាពយន្តដែលលោកអ្នកចូលចិត្ត សូមតាមដាន ចៃកុន តាមប្រព័ន្ធសង្គមដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕

ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ៖

ប្រភព​ ៖ Westec Media Limited

 

 

 


Tags: Westec Hollywood movie Disney Sony Legend Major cineplex PIXELS