មេអំបៅរាត្រីមួយប្រភេទត្រូវបានដាក់ឈ្មោះទៅតាម Donald Trump ព្រោះវាមាន “ម៉ូដសក់ពណ៌
លឿង” ដូចបេះបិទទៅនឹងសក់របស់ប្រធានាធិបតីអាមេរិករូបនេះ។
មេអំបៅនេះ មានស្លាបប្រវែងត្រឹមតែមួយសង់ទីម៉ែត្រ និងមានឈ្មោះតាមវិទ្យាសាស្ដ្រថា Neopalpa
donaldtrumpi បានក្លាយជាសត្វដំបូងដែលត្រូវបានដាក់ឈ្មោះទៅតាមប្រធានាធិបតីអាមេរិកទី ៤៥
គឺ Donald Trump នេះបើតាម BBC។
អ្នកសិក្សាស្រាវជ្រាវ Vazrick Nazari នៅកាណាដា បានរកឃើញមេអំបៅរាត្រីថ្មីនេះនៅរដ្ឋក្នុង
California អាមេរិក និងរដ្ឋ Baja California របស់ប្រទេសម៉ិចស៊ីកូ។ Nazari បានកត់សម្គាល់
ឃើញថា រោមពណ៌លឿងរបស់មេអំបៅនេះ ដូចបេះបិទទៅនឹងសក់ពណ៌លឿងរបស់លោក
Trump។
Nazari សង្ឃឹមថា ការដាក់ឈ្មោះខាងលើនេះនឹងជម្រុញឱ្យប្រធានាធិបតីអាមេរិក មានគោល
នយោបាយការពារប្រព័ន្ធអេកូឡូស៊ីក្នុងអំឡុងពេលកាន់តំណែង។
ទំព័រ BBC ឱ្យដឹងថា ក្នុងអាណត្តិរបស់ប្រធានាធីបតីអាមេរិក Barack Obama គឺមានសត្វថ្មីចំនួន
៩ប្រភេទត្រូវបានអ្នកវិទ្យាសាស្ដ្រដាក់ឈ្មោះទៅតាមលោក៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ BBC