CamNews

ម៉ូដែល 

ម៉ូដអាវដ៏គួរអោយរន្ធត់

លោកអ្នកប្រាកដជាឆ្លល់ថាតើអាវប្រភេទណាទៅដែលគួរអោយរន្ធត់នោះ? តាមពិតអាវ
នេះមើលទៅហាក់បីដូចជាការសាក់រូបនូវលើដងខ្លួនដូច្នោះ ។ តែមានលក្ខណៈខុសគ្នា
ត្រង់ថាសាក់គឺគេគូជារូបភាពអ្វីមួយអោយបានច្បាស់លាស់រួច យកម្ជុលសំរាប់សាក់មក
សាក់តាមក្រោយលើគំនូរនោះ មើលទៅពុំសូវញញើតព្រឺសម្បុរ ប៉ុន្មានទេ ។ តែម៉ូដអាវ
មួយនេះវិញពេលដែលឃើញប្រកដជាលោកអ្នកលាន់មាត់ថា �ចេះតែមានហ្មង�ព្រោះវា
មិនគួរអោយជឿ ។ ម៉ូដអាវដែលគួអោយខ្លាចនេះមានឈ្មោះថា Corset piercing គឺជាម៉ូដ
អាវដែលគួរអោយញញើតបំផុត និង ទទួលបានការពេញនិយមបំផុតក្នុងស្រទាប់យុវវ័យ
ជានារី ព្រោះពួកគេយល់ថាអាវនេះនឹងមានប្រៀបជាងការសាក់លើដងឹខ្លួនទៅទៀត មើល
ទៅវាមានលក្ខណៈសាហាវជាងការសាក់ រាប់សិបដងឯណោះ តែម៉ូដខ្លះក៏ស៊ីគ្នាទៅនឹង
រូបសាក់ដែរ។



Corset piercing គឺជាម៉ូដម្យ៉ាងដែលគេយកដែករាងជាក្រវិល ទៅថ្ពក់នឹងសាច់រៀបជាជួរ រួចយកខ្សែរមកស៊កតាមប្រឡោះសំរាប់រឹតបន្តឹងជាការស្រេច ដែលមើលទៅគឺហាក់បីដូច
ជាការចងរឹតបន្តឹងខ្សែរស្បែកជើងយ៉ាងដូច្នោះ ។ របៀបធ្វើជាដំបូងគេត្រូវគូរូបរាង និង
កំនត់ទីតាំងដែលនឹងត្រូវពាក់អាវអោយបានច្បាស់ ជាមុន បន្ទាប់មកគេយកទឹកថ្នាំបន្ថយ
ការឈឺចាប់មកលាបពីលើទីតាំងដែលបានកំណត់ រឺក៏លេបថ្នាំបន្ថយការឈឺចាប់ (មាន
ពាក្យចរចាមអារាមខ្លះថា មានការប្រើប្រាស់ថ្នាំញៀនសំរាប់បន្សាំទៅនឹងការឈឺចាប់
ទៀតផង) បន្ទាប់មកទើបគេធ្វើការខ្លុះ(ដោត)ក្រវិលចូលទៅក្នុងសាច់ ទៅតាមរូបរាងបាន
កំនត់ ។ ចំពោះក្រវិលត្រូវមានទំហំប៉ុនៗគ្នា ដើម្បីអោយមានសោភ័ណភាព ។ បន្ទាប់ពី
ដាក់ក្រវិលរួចរាល់អស់ហើយគេ លាងសំអាតឈាមដែលបានប្រលាក់ រួចយកខ្សែរស៊ក
ចូលតាមប្រហោងក្រវិលនីមួយៗជាការស្រេច ។


ម៉ូដ Corset piercing នេះបើតាមការធ្វើស្ថិតិគឺទទួលបានការពេញនិយមយ៉ាងខ្លាំងពី
ស្រទាប់យុវវ័យស្រីៗនៅក្នុងប្រទេស អង់គ្លេស សហរដ្ឋអាមេរិច រុស្ស៊ីជាដើម ...។
អាវប្រភេទរន្ធត់នេះក្នុងមួយសំរាប់តំលៃ 300 អឺរ៉ូ តែមានកន្លែងខ្លះមានតំលៃសមរម្យតាម
ទីកន្លែងផ្សេងៗគ្នា ។ អាវនេះច្រើនតែពាក់នៅផ្នែកខាង ខ្នង ចំហៀង ចង្កេះ រឺដើមទ្រូង
ជាដើម ប៉ុន្តែជាទូទៅអតិថិជនចង់ដាក់កន្លែងណាក៏បានតាមដែលខ្លួនពេញចិត្ត ។




អ្នកប្រើប្រាស់ក៏អាចធ្វើការផ្លាល់ប្តូរពណ៌អាវបាន ដោយគ្រាន់តែផ្លាស់ប្តូរពណ៌នៃខ្សែរចង
ជាការស្រេច ។ អាវប្រភេទថ្មីនេះ កំពុងតែទទួលបានការពេញនិយមកាន់តែខ្លាំងឡើងៗ តែក៏ត្រូវទទួលរងការរិះគន់យ៉ាងខ្លាំងផងដែរ ពីមតិសាធារណៈមួយចំនួន ជាពិសេស
ចំពោះប្រទេសដែលមានខឿនវប្បធម៌ចំណាស់ៗ ៕







(ប្រភពពី DV)
ដោយ៖ រដ្ឋា

Tags: