CamNews

ភាពយន្ត 

“The Peanuts Movie” ភាពយន្ត គំនូរជីវចល 3D បញ្ជាំងឆាប់ៗនេះហើយ នៅតាមរោងភាពយន្តទំនើប

ភាពយន្ត ៖ “The Peanuts Movie” ជាខ្សែភាពយន្តគំនូរជីវចល ល្អឥតខ្ចោះទាំងពីដើម រហូតដល់ ចប់ ពោលជាខ្សែភាពយន្ត ទើបមកដល់ថ្មី បញ្ជាំង  ជា លក្ខណៈ 3D និយាយពីដំណើររឿង របស់ ឆាលីប្រោន ដែលជាក្មេងប្រុស  មិន  សូវ ជាហ៊ានក្លា និង សមត្ថភាពខ្សោយ ប៉ុន្តែអ្វីដែលជាភាព អស្ចារ្យ នោះគឺថា ពីក្មេងប្រុសដែលរាថយ បែរជា មុះមត់ និងជំនះរហូតទទួលបាន​ជោគជ័យទៅ​វិញ។

ឆាលីប្រោន ស៊្នូពី លូស៊ី ឡាញនឺស និងសំឡាញ់ដ៏ទៃទៀត នឹង​​​  បង្ហាញមុខនៅក្នុងខ្សែភាពយន្ត​គំនូរ​ជីវចល “The Peanuts Movie” មានលក្ខណ:ជា 3D ដែលជាលើកដំបូងរបស់ពួកគេ។ ឆាលី​ប្រោន ដែលជាក្មេង   ដែលមិន សូវឆ្លាតដ៏គួរអោយស្រឡាញ់ បានចាប់ផ្តើមស្វះស្វែងតស៊ូ ដើម្បី ទទួល បានជោគជ័យ ខណ:ពេលដែល សម្លាញ់សុនខរបស់គាត់ ឈ្មោះ ថា Snoopy ក៏បានខិត ខំប្រឹងប្រែងហោះហើរតាមយន្តហោះ Red Baron   ដែលជាក្ដីស្រមៃរបស់គាត់ផងដែរ។ ខ្សែភាព យន្ត របស់    Charles M. Schulz   ហើយ ក៏ ជា អ្នកផលិតខ្សែភាពយន្ត Ice Age, The Peanuts Movie នឹងបង្ហាញអោយលោក   អ្នកឃើញថា អ្នក  ដែល  មានសមត្ថភាពខ្សោយជាងគេ ក៏អាច ទទួល បានជោគជ័យផងដែរ។ ជ្រាបកាន់តែ    ច្បាស់ ថាតើ ខ្សែភាពយន្ត មានភាពល្អ ទាក់ភ្នែក និងកំប្លែងយ៉ាងណានោះ មានតែតាមដានទស្សនាទាំងអស់គ្នា ក៏ដូចជា កក់សំបុត្រទាំងអស់គ្នា នៅតាមបណ្តារោងភាពយន្តទំនើប ក្នុងរាជធានីភ្នំពេញ ដែលចាប់បញ្ជាំង ចាប់ពីថ្ងៃទី ៦​ តុលា ២០១៥ នេះតទៅហើយ​

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន  តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕


Tags: Westec Hollywood movie Disney Sony Legend Major cineplex Peanut Movie