CamNews

តារា 

Wonder Girls នឹងទៅសិង្ហបុរីសម្តែង concert នាខែកញ្ញា ខាងមុខនេះ

សិង្ហបុរី ៖ ក្រុមតារាចម្រៀងស្រីរបស់ប្រទេសកូរ៉េខាងត្បូង គឺក្រុម Wonder Girls នឹង
ទៅធ្វើការសម្តែង concert របស់ខ្លួននៅឯមជ្ឈមណ្ឌលរមណីយដ្ឋានពិភពលោក Con-
vention  ( ResortsWorld Convention Centre )
ប្រទេសសិង្ហបុរី នាថ្ងៃទី 8 ខែ កញ្ញា
ខាងមុខនេះ ។


គូរបញ្ជាក់ផងដែរថា  ការសម្តែង concert របស់ក្រុមតារាចម្រៀងស្រីលើកនេះ នៅប្រទេសសិង្ហ
បុរី គឺវាគឺជាលើកដំបូង ខណៈពេលដែលប្រទេសនេះមិនដែលមានការសម្តែង concert ណាមួយ
ដែលមានតារាចម្រៀង 5 នាក់នោះទេ ពីមុនមក។

លើសពីនេះទៅទៀត បណ្តាប្រិយមិត្តមួយចំនួនក៏ធា្លប់បានស្គាល់សមាជិក នៃក្រុមតារាចម្រៀង
ស្រីនេះរួចមកហើយផងដែរ ពោលគឺ ក្រុមនេះដឹកនាំដោយមេក្រុមឈ្មោះ Sun , Yubin គឺជាអ្នក
Rap រីឯសមាជិក 3 នាក់ផ្សេងៗទៀត  គឺជាអ្នកច្រៀងដែលក្នុងនោះរួមមាន ៖ Yenny , Lim  នឹង
Sohee ។


គួររំឮកផងដែរថា ក្រុមមួយនេះត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ 2007 ហើយត្រូវបានគេទទួល
ស្គាល់ ក៏ដូចជាមានកេរ្តិ៏ឈ្មោះបោះសម្លេងនៅក្នុងពិភពសិល្បៈតាមរយៈបទ Nobody ក្នុងអំឡុង
ឆ្នាំ 2008 ។
ដើម្បីរំលឹកអនុស្សាវរីយ៏ដែលបានកន្លងផុតទៅ  សូមចុចទស្សនាវីដេអូ  ខាងក្រោម
ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង របស់ក្រុមតារាចម្រៀងស្រីរូបនេះ បន្តិចទៅ ៖

ដោយ ៖ ពិសី
ប្រភព ៖ channelnewsasia


Tags: international news strange entertainment