ប្រសិនបើដៃគូរបស់នាងមិនសូវមានបទពិសោធន៍រឿងលើគ្រែទេនោះ នាងមានសិទ្ធិជួយ
អោយគេប្រែប្រួលបាន។ វាជារឿងមួយដែលពិបាកនិងពោលបាន ក៏ប៉ុន្តែប្រសិនបើជីវិត
ផ្លូវភេទរបស់នាងជួបនិងស្ថានភាពមិនសូវ ជាពុះកញ្ជ្រោល នាងគួរតែធ្វើអ្វីមួយមិនត្រូវនៅ
សម្ងំស្ងៀមជាមួយនិងទុក្ខសោកសៅ ក្នុងចិត្ត ដោយសារតែបាត់បង់សុភមង្គលក្នុងជីវិត
ស្នេហា ហើយរង់ចាំដល់ថ្ងៃផ្ទុះអារម្មណ៍ដាក់គ្នាឈានទៅរកការលែងលះ ឬក្បត់ចិត្តគ្នា
បានឡើយ។ ដូច្នេះជំនួសអោយការឈឺចាប់នៅក្នុងចិត្ត យកល្អគួរងាកមកធ្វើអ្វីមួយក្នុង
រឿងលើគ្រែនេះភ្លាមៗ។
-ហ្វឹកហាត់ដល់គេសាជាថ្មី
ចំណុចបេះដូងសំខាន់ជាងគេក្នុងវិធីនេះ គឺការផ្តល់ជារង្វាន់ល្អៗដល់សកម្មភាព ដែលគេ
អាចធ្វើបានត្រឹមត្រូវ ទោះបីគេជាមនុស្សមិនសូវមានបទពិសោធន៍រឿងលើគ្រែនេះបានល្អ
យ៉ាង ណាក្តី ក៏ពេលខ្លះគេអាចធ្វើរឿងអ្វីមួយបានល្អ គួរអោយកោតសរសើរដែរ។ មុនពេល
គេប្រែប្រួលទៅធ្វើអ្វីមួយដែលមានចំណូលចិត្តជាងនោះ នាងគួរបញ្ឈប់គេនៅត្រង់កន្លែង
ណាមួយដែលនាងចង់អោយគេនៅបន្ត ដោយក្នុងនោះមិនកំណត់ថា ប្រើវិធីដង្ហើមដង្ហក់
ឬបន្លឺសូរសៀងថ្ងួចថ្ងូរដោយក្តីស្រណុកស្រួល។ សកម្មភាពបង្រៀនបែបនេះមិនយូរ ប៉ុន្មាន
គេប្រាកដជាអាចចាប់បានថា នាងមានចំណូលចិត្តទៅលើអ្វី ដោយមិនធ្វើអោយគេមាន
អារម្មណ៍ថា ត្រូវបាននាងបញ្ជាអោយគេធ្វើទៀតផង។ ក៏ប៉ុន្តែប្រសិនបើគេមិនដឹងថា ត្រូវ
ធ្វើបែបណាពិតមែននោះ នាងអាចទៅរកទិញឯកសារណែនាំពីវិធីរួមភេទមកអានជាមួយ
គ្នា ។ តែចំណុចនេះយើងណែនាំអោយនាងធ្វើបែបប្រយោល គឺធ្វើជាភ្លេចទុកចោលនៅទី
ណាមួយដែលគេងាយមើលឃើញ ដើម្បីអោយគេបានអានម្នាក់ឯង។ ប្រសិនបើចង់អោយ
គេបានប៉ះពាល់កន្លែងខ្លះ តែនាងមិនចង់ហើបមាត់សុំ ឬអធិប្បាយ នាងអាចត្រឹមតែចាប់ដៃ
គេនាំទៅរកផ្លូវដែលនាងត្រូវការ។ បើនាងចង់អោយគេធ្វើអូរ៉ាល់សិច តែគេបែរជាធ្វើមិនដឹង
រឿងរ៉ាវ នាងអាចសាកល្បងនាំគេឡើងទៅលើគ្រែ ហើយគេងបញ្ច្រាស់ទិសគ្នា គេប្រហែល
ជានឹកឃើញរូបភាពខ្លះៗមិនខាន។
-បើកបេះដូងត្រូវហ៊ាននិយាយ
ឧទាហរណ៍ថា មានចំណុចខ្លះនាងចូលចិត្តពិតៗ តែវាបែរជាមិនសូវកើតមានញឹកញាប់ សាក
ល្បងភ្ញោចគេដោយប្រើវិធីនិយាយថា �បងមាននៅចាំបានគ្រាដែលយើងទាំងពីរនាក់ធ្វើរឿង
នោះនៅលើឆ្នេរ ដែរទេ? កាលណោះពិសេសមែនទែន។� ការប្រើពាក្យពេចន៍នេះជួយភ្ញោច
អារម្មណ៍គេ ទោះបីជាមនុស្សមានសតិបញ្ញាអន់បែបណា ក៏អាចនឹកឃើញថា ពេលនេះនាង
កំពុងត្រូវការអ្វីនោះដែរ។ នាងអាចប្រើវិធីមួយទៀតដោយខ្សឹបសួរទៅគេថា គេសុបិនចង់ធ្វើ
អ្វីបន្ទាប់មកនាងអាចប្រាប់ក្តីសុបិនរបស់ខ្លួនឯងអោយគេបានដឹងតាម ក្រោយ។
-ផែនការចុងក្រោយ
បញ្ហាដែលពិបាកដោះស្រាយបាននោះ គឺមនុស្សដែលចូលចិត្តធ្វើអ្វីអោយនាងរលាយបាត់
អារម្មណ៍ច្រើនជាង ភ្លេច។ នាងចាំបាច់ត្រូវតែនិយាយរឿងនេះជាមួយនិងគេ តែណែនាំ
អោយរកឱកាសល្អៗ ដោយហាមលើកយករឿងនេះមកនិយាយមុនពេលរួមភេទ ឬក្រោយ
ពេលរួមភេទ ព្រោះកាលៈទេសៈទាំងពីរខាងលើនេះអាចធ្វើអោយគេនិយាយការពារខ្លួនឯង
ច្រើនជាង។
នាងគួរហ៊ានប្រាប់ដល់គេនូវអ្វីដែលនាងមិនចូលចិត្ត ហើយក៏បើកឱកាសដល់គេដើម្បីគេបាន
និយាយពីអ្វីដែលខ្លួនគេមិនចូល ចិត្តដូចគ្នា។ រិះរកមធ្យោបាយអត់ឱននិងថ្នាក់ថ្នមអោយគ្នា
ទៅវិញទៅមកតាមដែល អាចធ្វើទៅបាន ព្រមទាំងព្យាយាមជជែកគ្នាក្នុងផ្លូវវិជ្ជមាន ហើយ
ប្រសិនបើគេនៅតែមិនយល់ពីចំណុចសំខាន់របស់នាងទៀតនោះបញ្ជាក់ ថា គេម្នាក់នេះ
ប្រាជ្ញាខ្សោយកែលែងឡើង ដែលអាចបែកផ្លូវគ្នាបាន ៕
(ដកស្រងពីខ្មែរមេឌា)