CamNews

តារា 

ចាន់ សុផានី ប្រឹង​តស៊ូ ដើម្បី​កូន​ស្រី​បាន​ចូល​រៀន ខណៈ​សូ​ណូ ជា​ប្ដី​ហេង​ស៊យ​លែង​រវី​រវល់

ភ្នំពេញៈ តារាសម្ដែង និងជាអតីតពិធីការិនី ធ្លាប់ល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥
អ្នកនាង ចាន់ សុផានី បានរៀបរាប់ត្អូញត្អែរថា នាងមានការលំបាកចិត្តខ្លាំងណាស់ ខណៈដែល
កូនស្រី បណ្តូលចិត្តរបស់នាង កាន់តែមានវ័យធំគ្រប់អាយុចូលរៀនជាបណ្ដើរៗ តែសមត្ថភាព
របស់នាង នៅមិនទាន់មានលទ្ធភាព ក្នុងការរកលុយឲ្យកូនចូលរៀន បានសមរម្យដូចគេឯងបាន
ឡើយ។

ជួបជាមួយ LookingTODAY នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣នេះ អ្នកនាង ចាន់ សុផានី បានប្រាប់
ឲ្យដឹងថា បច្ចុប្បន្នអ្នកនាង មានការរវល់ការងារច្រើន មិនសូវមានពេលទំនេរទេ ដោយនាងបានកុង
ត្រាថតរឿង “សន្យាស្នេហ៍” ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ហើយថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នាងត្រូវធ្វើការក្រៅ
ពីការងារសិល្បៈទៀត ដើម្បីរកប្រាក់ចំណូលបន្ថែម ពីលើចំណូលដែលបានមកពីសិល្បៈ មកផ្គង់ផ្គង់
គ្រួសារដែលកំពុងខ្វះខាត ។

អ្នកនាង សុផានី បានប្រាប់ទៀតថា "បច្ចុប្បន្នខ្ញុំ ខំប្រឹងធ្វើការ ដើម្បីរកប្រាក់ផ្គត់ផ្គង់ មើលថែទាំកូន
ផង ធ្វើការផង ក្នុងគោលបំណង ចង់ឲ្យកូនស្រីម្នាក់ ជាបណ្តូលចិត្តរបស់ខ្ញុំ មានអនាគត ព្រោះថា
ពេលនេះ ខ្ញុំមានតែពីរនាក់ម្តាយកូន ហើយបើខ្ញុំ មិនប្រឹងធ្វើការរកប្រាក់ទេ កូនខ្ញុំគ្មានអីញុំាទេ។

ជាក់ស្តែងមកដល់ពេលនេះ កូនខ្ញុំមានអាយុ៥ឆ្នាំ ហើយ ត្រូវចូលរៀន តែខ្ញុំមិនទាន់ដឹងថា ឲ្យកូន
ចូលរៀននៅឆ្នាំនេះ ឬយ៉ាងណាទេ ? " ។

អតីតតារាស្រីធ្លាប់មានឈ្មោះល្បី លើវិថីសិល្បៈ រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានប្រាប់
បន្ថែមទៀតថា ធម្មតាទឹកចិត្តជាម្តាយគ្រប់រូប តែងតែចង់ឲ្យកូនចូលរៀន មានចំណេះដឹងគ្រប់ៗ
គ្នា។ តែអ្វីដែលនាងកំពុងប្រឈម និងពិបាកចិត្តនោះ គឺនាង មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ឲ្យ
កូនទៅរៀន ហើយពេលខ្លះមានចិត្តអាណិតកូនណាស់ ព្រោះកូនត្រូវទៅតាមនាងគ្រប់ទីកន្លែង
ទាំងអស់។

នៅក្នុងនោះ អតីតភរិយាមិនទាន់រៀបការ របស់តារាចម្រៀងលោក សូណូ អ្នកនាង ចាន់ សុផានី បានប្រាប់លាយឡំសំឡេងមិនសូវសប្បាយចិត្តថា “ខ្ញុំត្រូវទ្រាំលំបាកវេទនា ជាមួយកូនស្រី រយៈ
ពេលជាច្រើនឆ្នាំ ហើយខ្ញុំទ្រាំលំបាក គេ (សូណូ)មិនដែលខ្វាយខ្វល់មកមើលថែ ឬក៏ផ្តល់ប្រាក់ឲ្យ
កូននោះទេ ហើយខ្ញុំក៏មិនទៅពាក់ព័ន្ធ ជាមួយគេទៀតទេ សូម្បីតែកូនក៏គេមិនស្រឡាញ់ដែរ ខ្ញុំមិន
ចង់រំឭករឿងនេះទៀតទេ..!" ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chan sophanny actress entertainment khmer star