CamNews

តារា 

ញាក់សាច់! ក្រោយដឹងថា តារាស្រីល្បីឈ្មោះដែល សម្លាប់ខ្លួនដោយសារប្រុសស្នេហ៏ កើតនៅក្នុងត្រកូលណា!

ព័ត៌មានកំសាន្ត ៖ ស្រីស្អាតមួយដួងប្រចាំប្រទេសថៃ គឺនាង Pun Pun ដែលអ្នកណាៗក៏ល្បីថា រូបនាងបានស្លាប់បាត់បង់ជីវិតដោយសារតែការធ្វើអត្តឃាត ព្រោះសង្សារសុំបែក ទើបធ្វើឲ្យរូបនាងគិតខ្លីបែបនេះ ប៉ុន្តែការពិតទៅវាគ្រាន់តែជាឈុតឆាកនៅក្នុងរឿងតែប៉ុណ្ណោះ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តួឯកស្រីក្នុងរឿង "May who" រូបនេះគឺជា កូនស្រីដែលបានចាប់កំណើតនៅក្នុងត្រកូលអភិជន ហេតុតែចិត្តស្រលាញ់វិស័យសិល្បៈទើបធ្វើឲ្យរូបនាង សម្រេចចិត្តមកធ្វើជាតារាសម្តែង ។ ក្រោយពីបានដឹងថា រូបនាងកើតនៅក្នុងគ្រួសារថ្លៃថ្នូរបែបនេះ បានធ្វើឲ្យ Fans ហួសចិត្តយ៉ាងខ្លាំង​ ដោយមិននឹកស្មានថា នាង Pun Pun គឺជាចំណុចអស្ចារ្យជាងតារាដទៃទៀតនៅក្នុងប្រទេសថៃ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Pun Pun ចូលឆ្នាំថ្មីទើបតែមានអាយុ ២០ ឆ្នាំ ប៉ុណ្ណោះ រីឯការតុបតែងខ្លួនរបស់នាង ក៏ស្អាតហើយស័ក្ដិសមជាមួយនិងវ័យជំទង់របស់នាងខ្លាំងណាស់ ៕











ដោយ ៖ គន្ធា


ប្រភព ៖ វីគី 


Tags: Pun Pun