កំសាន្ត ៖ លោក March chutavuth និយាយថា លោកមិនមែនជាព្រាននារីដែលទាក់ទងមនុស្សស្រីច្រើនក្នុងពេលតែមួយនោះទេ ព្រោះមុនពេលដែលលោកចាប់ផ្តើមមានមិត្តស្រីថ្មីគឺ លោកបានខ្ទេចខ្ទាំបេះដូង និងខូចចិត្តយ៉ាងខ្លាំងជាមួយនិងអតីតមិត្តស្រីគឺ នាង Pun Pun ។
តារាថៃ លោក March chutavuth បានបន្តទៀតថា ថ្មីៗនេះលោកកំពុងតែទាក់ទងជាមួយនិងនារីម្នាក់ ដែលនាងមិនមែនជាតារាល្បីអីនោះទេ ហើយឈ្មោះរបស់នាងគឺ June ។ ជាងនេះទៅទៀត កំលោះសង្ហារូបនេះ នឹងមិនមានការភ័យខ្លាច ក្នុងការទទួលនូវមតិយោបល់មើលងាយ ឬពាក្យមិនសមរម្យពីអ្នកគាំទ្រ បន្ទាប់ពីលោកបើកចំហរទំនាក់ទំនងជាមួយនឹងសង្សារថ្មី ។
តួឯកប្រុសក្នុងរឿង "Neur Koo Pratu Taad Pai" បន្ថែមថា នៅពេលលោកស្រលាញ់នរណាម្នាក់ ខ្លួនពិតជាមិនអៀនខ្មាស់នឹងបង្ហាញមិត្តស្រីឲ្យមហាជនបានឃើញឡើយ ។ ហើយលោកនឹងបង្ហោះភាពផ្អែមល្អែមរបស់ខ្លួននៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួននៅថ្ងៃអនាគតជាក់ជាមិនខានឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ banterngdaily