ថៃ ៖ តារាសម្តែងដ៏ស្រស់សោភា នាង Punpun Suttata បានធ្វើការបដិសេធព័ត៌មានមួយដែលចុះផ្សាយថា នាងមានគម្រោងដកខ្លួនពីវិស័យសិល្បៈ ខណៈពេលដែលតារាស្រីវ័យក្មេងរូបនេះ កំពុងតែល្បីឈ្មោះខ្លាំង។
ប្រភពដដែលបានបន្តទៀតថា តារាស្រីវ័យ ២១ ឆ្នាំរូបនេះ កំពុងតែមានគម្រោងរៀនបន្តនៅឯក្រៅប្រទេសចំនួន ១ឆ្នាំ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញប័ត្រនៅប្រទេសថៃ។
នាង Punpun Suttata បានថ្លែងប្រាប់អ្នកកាសែតថា សម្រាប់មុខវិជ្ជាចង់រៀនបន្ត ប្រហែលជាមុខជំនាញផ្នែកមុខជំនួញ ព្រោះគ្រួសាររបស់នាង កំពុងតែប្រកបរបបនេះ ដូច្នេះពេលដែលរៀនចប់ ខ្លួនក៏អាចជួយការងារគ្រួសាររបស់ខ្លួនបាន ។
Punpun Suttata បានបង្កត់ធ្ងន់ថា នាងមិនធ្លាប់គិតទេថា នឹងត្រូវដើរចេញពីវិស័យសិល្បៈដែលនាងស្រលាញ់ ទោះបីជានាងចង់ទៅរៀនបន្តនៅក្រៅប្រទេសក៏ដោយ។ សម្រាប់មុខរបបប៉ារបស់នាង Punpun Suttata បន្ថែមថា ពិតជាពិបាកក្នុងការរៀនសូត្រ តែខ្លួននឹងព្យាយាមឲ្យអស់ពីសម្ថតភាព ដើម្បីជួយសម្រាលបន្ទុកគ្រួសារ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook