CamNews

តារា 

ជាការពិតដែរទេថា ស្រីស្អាត នាង PunPun ធ្វើបែបនេះជាមួយនិងកំលោះសង្ហាមួយរូបនឹងផង?

កំសាន្ត​ ៖ តារាសម្តែងថៃនាង PunPun Suttata និយាយថា នាងចូលចិត្តហាត់ប្រាណខ្លាំងណាស់ ព្រោះវាធ្វើឲ្យរូបរាងស្រស់ស្អាត និងមានសុខភាពល្អ ដូច្នេះហើយទើបនាងទៅហាត់ប្រាណជារៀងរាល់ថ្ងៃ ។ 

មួយវិញទៀត តារាសម្តែងវ័យក្មេងរូបនេះ បានបដិសេដជាមួយនឹងទស្សនាវដ្តីមួយ ចំពោះការរូបថតសិចសុីដាក់គំរប់ទស្សនាវដ្តី ។ តួស្រីក្នុងរឿង "May Who" បន្តថា ទោះបីជានាងមានរូបរាងសិចសុីតាមដែលគេត្រូវការឲ្យថតក៏ពិតមែន ប៉ុន្តែនាងនៅក្មេងពេក ដូច្នេះហើយបើនាងទទួលការងារនេះ លោកជាទីស្រលាញ់របស់នាង និងស្តីបន្ទោសចំពោះរឿងនេះ ។ 

ចំពោះរឿងកំលោះសង្ហាដែលជាអតីតមិត្តប្រុសរបស់នាង គឺ លោក March Chutavuth បានលេចលឺព័ត៌មានថា អ្នកទាំងពីរមិនបាននិយាយរកគ្នា តាំងពីបែកគ្នាមក ទាំងការពិតពួកគេចូលហ៊ុនគ្នា បានបើកមុខជំនួសធំមួយរួមគ្នា ។ 

ប៉ុន្តែកាលពីពេលថ្មីៗនេះ តារាស្រីវ័យ ២០ រូបនេះ បានបញ្ជាក់ប្រាប់គេហទំព័រក្នុងស្រុកថា មុខជំនួសដែលអ្នកទាំងពីរបានបើករួមគ្នាជាមួយនិងអតីតមិត្តប្រុសបានបិទទៅហើយ ប៉ុន្តែនាងនៅធ្វើវាជាថ្មីតែម្នាក់ឯង ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព​ daranews


Tags: Pun Pun March Chutavuth