CamNews

តារា 

ស្ងាត់តារាថៃនាង Ploy ប្រកាសចាកចេញពីស្ថានីយ៏ទូរទស្សន៍ប៉ុស្តិ៍លេខ ៣

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីផ្ទុះឡើងនូវព័ត៌មានមួយថា តារាសម្តែងថៃនាង Ploy chermarn ប្រកាសចាកចេញពីទ្រនំរបស់ខ្លួនដែលបាននៅជាយូរណាស់មកហើយ ដោយគ្មានចិត្តអាល័យរបស់ចាស់ទាល់តែសោះ​ ។ 

ដោយយោងតាមប្រភពផ្លូវការរបស់ប្រទេសបានឲ្យដឹងថា នាង Ploy chermarn បានរកឃើញជំរកថ្មីហើយ គ្រាន់តែរូបនាងមិនទាន់ចង់ប្រកាសឲ្យមហាជនបានដឹងតែប៉ុណ្ណោះ ។ 

ទោះបីជាយ៉ាងណាក៏ដោយ មហាជននៅតែមានចម្ងល់ថា ហេតុអ្វីបានជាតារាស្រីវ័យ ៣៤ ឆ្នាំរូបនេះសុខចិត្តចាកចេញពីស្ថានីយ៏ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដោយមិនបានបញ្ជាក់មូលហេតុអ្វីទាល់តែសោះ ។ ហើយក្រុមអ្នកគាំទ្ររបស់តួស្រីក្នុងរឿង "Madam oun" នេះក៏សង្ឃឹមយ៉ាងមុតមាំថា រូបនាងនឹងចេញមកបំភ្លឺរឿងនេះឲ្យបានច្បាស់ ដើម្បីកុំឲ្យ Fans មានចម្ងល់តទៅទៀត ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Ploy chermarn