ប្លែកៗ៖ នៅពេលដែលមានមនុស្សម្នាក់ វ័យរាងចំណាស់បន្ដិច ដែលមានជើងដាច់ ដោយឡែក
ពីដងខ្លួន តែបែរជាអាចដើរបាននោះ គឺធ្វើអោយមនុស្ស ជាច្រើនមានការភ័យខ្លាចជាខ្លាំង
រហូតដល់អ្នកខ្លះរត់ដួល ក្បាលបុកនឹងដីខ្សាច់ នៅមាត់សមុទ្រក៏មាន។
រឿងរ៉ាងនេះ គឺត្រូវបានកើតឡើង ក្នុងទីប្រជុំជនមួយកន្លែង ខណៈបុរសរាងវ័យចំណាស់នោះ
(គេមិនបានបញ្ចេញឈ្មោះ) បានតុបតែងខ្លួន ហើយអាចដើរបាន ដែលមើលទៅ គឺដងខ្លួន
នៅដោយឡែក និងជើងនៅឡែក ដែលស្ថានភាពបែបនេះ បានធ្វើអោយមនុស្សជាច្រើនភ័យ
ញាប់ញ័រ និងអ្នកខ្លះទៀតរត់ ដោយមិនខ្លាចបុកអ្វី នៅនឹងមុខឡើយ ព្រោះគិតថា ខ្មោចលង
មកដល់ហើយ។
ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការរៀបចំ (Prank, or Illusion) សម្រាប់អោយ
មនុស្សទាំងអស់ ដែលរស់នៅក្នុងទីក្រុង បានប្លែកអារម្មណ៍ និងសប្បាយរីករាយបណ្ណោះ។
នេះជាវីដេអូឃ្លីប សូមចុចដើម្បីមើល៕
ដោយ៖ រដ្ឋា
ប្រភព៖ dailymail