មានតារានៅពីក្មេងខ្លះ មើលទៅមិនសមណា ពេលធំពេញវ័យទៅ មានមុខមាត់ និងរាងកាយ
ស្អាតឡើយ តែយើងមើលមិនដឹងទេ ព្រោះវាមានរយៈពេលយូរ ក្នុងការវិវត្តន៍ ។ ជាក់ស្តែងដូច
តារាៗខាងក្រោមនេះ ៖
-Matthew Lewis សព្វថ្ងៃមានអាយុ ២៤ ឆ្នាំ ដែលចូលសំដែងដំបូងក្នុងរឿង Harry Potter ជាតួ
ឈ្មោះ Neville Longbottom ។
-Emma Watson មកទល់ពេលនេះ នាងមានអាយុ ២៣ ឆ្នាំ ដោយចូលសំដែងកាលពីក្មេង ចាប់
តាំងពីរឿង Harry Potter វគ្គដំបូងរហូតដល់វគ្គចុងបញ្ចប់ ។
-Zac Efron ជាតារាដែលគេស្គាល់ច្បាស់តាមរឿង High School Musical ដោយសព្វថ្ងៃមានអាយុ
២៥ ឆ្នាំ ។ រូបថតកាលពីក្មេងរបស់ Zac មើលសឹងតែមិនជឿថា នោះគឺជា Zac កាលពីក្មេង ។




-
Scarlett Johansson មកទល់ពេលនេះ នាងមានអាយុ ២៨ ឆ្នាំបានចាប់ផ្តើម អាជីពជាតារាតាំង
ពីក្មេងវ័យ ដោយមានមុខមាត់ធម្មតាៗ ។ តែក្រោយមក នាងក៏ក្លាយជាតារាសំដែង ដែលមាន
រូបរាង និងមុខមាត់ សិចស៊ីបំផុតក្នុងចំណោមតារាដទៃទៀត ។
-
Nick Jonas ជាសមាជិកបងប្អូនត្រកូល Jonas ដែលចេញមុខដំបូងនៅ Disney ។ ឥលូវនេះមាន
រាងកាយ ដ៏រឹងមាំក្នុងអាយុ ២០ ឆ្នាំ ។
-
Taylor Lautner តារាសំដែងល្បីប្រចាំរឿង Twilight Saga ដែលមានអាយុ ២១ ឆ្នាំ ។ កាលពី
ក្មេង Taylor មានរាងកាយស្គមតូច តែឥលូវនេះ ជាតារាប្រុសមួយក្នុងចំណោម តារាដទៃទៀត
ដែលមានរាងកាយ រឹងមាំស្អាត ។
-
Dakota Fanning បានលេចមុខ ក្នុងភាពយន្តខ្នាតធំ ជាច្រើនកាលពីក្មេង ហើយត្រូវបានគេចាំ
ថានាង មានធ្មេញមិនសូវស្អាតទេ តែក្រោយមក ដោយសារតែភាពលូតលាស់ នាងបានក្លាយ
ជាតារាស្រីពេញរូបរាង ដែលមានមុខមាត់ស្អាត គួរអោយស្រឡាញ់ ក្នុងវ័យ ១៩ ឆ្នាំ ។
ដោយ ៖ លីលី
ប្រភព ៖ k14