CamNews

ប្លែកៗ 

ទៅសម្ភាសសុំការងារធ្វើ...ជ្រុលដៃក៏លួចយកកាបូបលុយរបស់ប្រធានក្រុមហ៊ុន ព្រោះអស់ប្រាក់ចាយ

បុរសម្នាក់នៅប្រទេសជប៉ុន ត្រូវបានចាប់ខ្លួនព្រោះតែបានលួចយកកាបូបលុយរបស់ប្រធានក្រុម
ហ៊ុនដែលបុរសនេះមកសម្ភាសសុំការងារធ្វើ។

Shogo Takega អាយុ ២៤ឆ្នាំ រស់នៅក្នុងក្រុង Yokohama ប្រទេសជប៉ុន ត្រូវបាននគរបាលចាប់
ខ្លួន បន្ទាប់ពីបានទទួលស្គាល់ថា បានលួចយកកាបូបលុយ ក្នុងពេលសម្ភាសសុំការងារធ្វើ។

Shogo Takega ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ។ ប្រាក់ដែលគេ
រកឃើញក្នុងកាបូបនេះ មានទឹកប្រាក់ចំនួន ៥០.០០០យ៉េន (ប្រហែល ៤៥០ដុល្លារអាមេរិក)។

មុននោះ Shogo Takega បានដាក់ពាក្យសុំការងារធ្វើនៅក្នុងក្រុមហ៊ុនថែទាំជណ្ដើរយន្តមួយនៅ
Yokohama ហើយក៏ត្រូវបានខាងក្រុមហ៊ុនហៅមកសម្ភាស។ កិច្ចសម្ភាសនេះត្រូវបានធ្វើឡើង
ដោយប្រធានក្រុមហ៊ុនផ្ទាល់។ ក្នុងពេលកំពុងសម្ភាស ប្រធានក្រុមហ៊ុនបានដើរចេញពីកន្លែង
សម្ភាសក្នុងរយៈពេលខ្លី ទុកចោលកាបូបធំមួយដែលនៅក្នុងនោះមានកាបូបលុយផងដែរ។

បន្ទាប់ពីបានសម្ភាស ប្រធានក្រុមហ៊ុននេះក៏បានដឹងថា កាបូបលុយរបស់ខ្លួនបានបាត់ ហើយ
ភ្លាមនោះក៏បានទូរស័ព្ទហៅនគរបាល។ ជនសង្ស័យត្រូវបានគេជឿថា ជា Shogo Takega ជា
មនុស្សតែម្នាក់គត់ដែលអង្គុយម្នាក់ឯងជាមួយនឹងកាបូបលុយ ពេលប្រធានក្រុមហ៊ុនបានចាក
ចេញ។

នគរបាលក្រោយមក បានចុះទៅដល់ផ្ទះរបស់ Shogo Takega ដោយយោងទៅលើឯកសារសុំ
ការងារដែលជននេះបានដាក់ពាក្យ។ បន្ទាប់ពីត្រូវបាននគរបាលសួរនាំ Shogo Takega ក៏បាន
សារភាពថា ខ្លួនពិតជាបានលួចយកកាបូបលុយនោះពិតមែន។ Shogo Takega ឱ្យដឹងថា មូល
ហេតុដែលខ្លួនលួចយកកាបូបលុយនោះ គឺមកពីពេលនេះ ខ្លួនកំពុងជួបបញ្ហាសេដ្ឋកិច្ច ហើយ
ត្រូវការប្រាក់ដើម្បីរស់៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ japantimes


Tags: ប្លែក លួចកាបូបលុយ ជប៉ុន Shogo Takega