CamNews

តារា 

កវីនិពន្ធ សុខ ជំនោរ លួចសរសើរ "ទីបំផុត" របស់ ហេង ពិទូ ៖ «គ្រប់យ៉ាងស្ថិតនៅលើបាតដៃ»

(​ភ្នំពេញ​)៖​ស្របពេល​ដែល​ទីផ្សារ​ចម្រៀង​របស់​ខ្មែរ នាពេល​បច្ចុប្បន្ន ហាក់​កំពុង​មាន​ការ​ផុសផុល និង​ប្រកួតប្រជែង​ខ្លាំង តាមរយៈ​ការនិពន្ធ​ផលិត​បទ​ចម្រៀង និង ទំនុកភ្លេង​ថ្មី​ដោយ​ខ្លួនឯង​មិន​ចម្លង ពី​ស្នាដៃ​និពន្ធ​បទ​ភ្លេង​នឹង​ទំនុកច្រៀង​បរទេស​នោះ គេ​សង្កេតឃើញថា មាន​បណ្តា​ផលិតកម្ម​តូ​-​ធំ​នានា​ជាច្រើន បាន​ប្រជែង​គ្នា ផលិត​ចេញ​បទ Originol Song សម្រាប់​ឲ្យ​តារា​ចម្រៀងប្រចាំ​ផលិតកម្ម​របស់ខ្លួនច្រៀង​ចេញ​លក់​លើ​ទីផ្សារ ​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ ក៏ពិតមែន ចំពោះ​ការគាំទ្រ​ពី​ទស្ស​និជ​ន ក៏​នៅមានកម្រិត​ដែរ ខណៈ​តារា​ច្រៀង​ក្រៅ​ផលិតកម្ម​ខ្លះទៀត ក៏​បាន​ស្រ​វ៉ា​ជ្រើយ​ការនិពន្ធ​ចេញប​ទច​ម្រៀង​ដោយ​ខ្លួនឯង ដើម្បី​ប្រកួតប្រជែង​ដណ្តើម ទីផ្សារ​ការគាំទ្រ​ដែរនោះ​។ ម្យ៉ាងទៀត​បើ​ប្រៀបធៀប ស្នាដៃ​និពន្ធ​បទ​ Originol Song ចេញ​ដោយ​តារាចម្រៀង ប្រុស​-​ស្រី​ប្រចាំ នៅ​ក្នុង​ផលិតកម្ម និង​តារា​ចម្រៀង​ក្រៅ​ផលិតកម្ម ដែល​និពន្ធ​ច្រៀង​ខ្លួនឯង​ឃើញថា បទ​ចម្រៀង​របស់​កូន​ខ្មែរ​ពី​តារា​ក្រៅ​ផលិតកម្ម​មួយ ហាក់​កំពុង​ទទួលបាន​ការគាំទ្រ និង​ជោគជ័យ​ខ្លាំង​គួឲ្យកត់សម្គាល់​។​

​កវីនិពន្ធ​ទំនុកភ្លេង​ល្បីឈ្មោះ សុខ ជំនោ​រ ថ្មីៗ​នេះ​បាន​បញ្ចេញ​ទស្សនៈ​នឹង​លើក​ជា​ចម្ងល់​ផ្ទាល់ខ្លួន​ថា មាន ​ឆ្ងល់​ទេ? ហេតុអ្វី​បានជា​ផលិតកម្ម​ធំ តូច នានា​ចេញ​បទ​ចម្រៀងបន្តកន្ទុយ​ភ្លូកទឹកភ្លូកដី​ តែ ហេង ពិ​ទូ ក៏ដូចជា​អ្នកចម្រៀង​ដទៃ ដូចជា ឡូ រ៉ា​ម៉ម និង​ក្មេងៗ​ឆ្នើមៗ​ដទៃទៀត ចេញ​តែ​មួយ​បទៗ ហាក់​ទទួលបាន​ការគាំទ្រ ? 

​លោក សុខ ជំនោ​រ បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​ទៀតថា តើ​នេះ​ជា​មូលហេតុ​តិច​តូច ដែល​អ្នកចម្រៀង​ចង់​ផលិត​ខ្លួនឯង ដោយ​ប្រើ​តែ​បណ្តាញ​សង្គម​ផ្សព្វផ្សាយ ដើម្បី​ដណ្តើមយក​ការគាំទ្រ និង​ឯករាជ្យភាព​? គេ​មើលឃើញ​ថា ការមើល​ទូរទស្សន៍​ហាក់​ថមថយ សម្រាប់​អ្នក​រស់នៅ​ទីក្រុង​។ គ្រប់យ៉ាង​ហាក់​នៅ​លើ​បាតដៃ​ទៅវិញ​។​

​ជា​ការពិត​ណាស់​បន្ទាប់​ពី​មាន​ការរិះគន់ របស់​ទស្ស​និជ​ន ទាក់ទង​ការលួចចំឡង​យក​ស្នាដៃ​ទំនុក​ច្រៀង និង​បទ​ភ្លេងបរទេស​ទៅ​កាឡៃ ធ្វើ​បទ​ផ្ទាល់​ខ្លួន​ពី​សំណាក់​អ្នកនិពន្ធ និង​តារា​ចម្រៀង​នៅតាម​បណ្តា​ផលិតកម្ម​របស់​ខ្មែរ​មួយចំនួន​មក​នោះ ឥឡូវ​បាន​ធ្វើ​ឲ្យ​កវីនិពន្ធ និង​តារា​ចម្រៀង​ខ្លះ កំពុង​ប្រែក្លាយ​ផ្នត់គំនិត​ផ្ទាល់ខ្លួន ដោយ​ងាក​មក​ចាប់ ផ្តើម​និពន្ធ​ធ្វើ​បទ​ភ្លេង និង​ទំនុកច្រៀង ដោយ​ខ្លួនឯង ដើម្បី​ប្រកួតប្រជែង​ដណ្តើម​ទីផ្សារ​គាំទ្រ​។ ទន្ទឹម​នឹង​គ្នា​នេះដែរ ក៏​មាន​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ និពន្ធ​របស់​កូន​ខ្មែរ​មួយចំនួន ផ្តើម​ទទួលបាន​ការគាំទ្រ និង​ជោគជ័យ​ផងដែរ​៕​

- អាន ៖ «​ទីបំផុត​» បទ Original របស់​ហេង ពិ​ទូ ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន (Video inside)


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: sok chomnor Star news local news