CamNews

តារា 

Justin Bieber ជាប់ពាក់ព័ន្ធនឹង បទឧក្រិដ្ឋលួចប្លន់

Justin Bieber  កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបទឧក្រិដ្ឋពីរបីករណី ដែលរួមមាន ការប៉ុនប៉ងលួច ដោយហក់ទៅរក អ្នកគាំទ្រម្នាក់នៅឯបារ និងការ​ប៉ុនប៉ងយក ទូរស័ព្ទដៃរបស់បុរសម្នាក់នោះ។






Justin and Selena Gomez បានទៅ Dave & Buster's កាលពីយប់ថ្ងៃច័ន្ទ នៅពេល នោះអ្នកគាំទ្រម្នាក់ បានយកទូរស័ព្ទថត វីដេអូ និងរូបពួកគេទាំងពីរនាក់។ ប្រភពខាងផ្លូវច្បាប់និយាយថា៖ Justin បានហក់ ទៅរកអ្នកគាំទ្រម្នាក់នោះ ក្នុងគោលបំនង យកទូរស័ព្ទរបស់គាត់ ដើម្បីលុបវីដេអូ និងរូបទាំងនោះ ចោល។ សន្តិសុខរបស់ Justin បានទាញគេឲថយក្រោយ ហើយគេក៏មិនបាន ទៅប៉ះអ្នកគាំទ្រម្នាក់នោះដែរ។ នៅពេលនោះ មានអ្នកតេទៅប្តឹងប៉ូលីស ប៉ុន្តែមុនពេលដែលពួកគេ មកដល់ Justin បានចាកចេញបាត់ទៅហើយ។

ប្រភពខាងផ្លូវច្បាប់និយាយបន្តទៀតថា៖ អ្នកគាំទ្រម្នាក់នោះ ចង់ដាក់ពាក្យបណ្តឹង Justin ដូច្នេះ Justin កំពុងត្រូវបានស៊ើបអង្កេត ហើយបទឧក្រិដ្ឋដែលចោទប្រកាន់នោះ រួមមាន ការប៉ុនប៉ងរំលោភលើរាងកាយ ការប៉ុនប៉ងលួច (លួចរូបភាពក្នុងទូរស័ព្ទ) ហើយនិង ការប៉ុនប៉ងប្លន់ (ឆក់យកកាមេរ៉ាដើម្បីលុបរូប និង វីដេអូចោល)។

Justin អាចនឹងមានបញ្ហាធំ ដោយសារតែគេកំពុងស្ថិតក្នុងការព្យួរទោស ពីបទគប់ពងមាន់ដាក់ផ្ទះអ្នកជិតខាង ហើយនិងការរំលោភលើផ្លូវច្បាប់ អាចធ្វើឲគេជាប់គុកបាន។

 


ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖  tmz

 




Tags: Justin Bieber Selena Gomez