CamNews

យល់ដឹង 

ទឹកកកនៅប៉ូលខាងត្បូង ធ្លាប់ជួបសីតុណ្ហភាពក្ដៅ ជាងសព្វថ្ងៃ

ការសិក្សាលើផ្ទាំងទឹកកកកន្ទុយប៉ូលទ្វីបអង់តាក់ទិច ប្រវែង ៣៦៤ ម៉ែត្របានបង្ហាញអោយឃើញ
ថាកាលពីអតីតកាលកំដៅរបស់ផែនដីគឺក្ដៅជាងនេះទៅទៀត ប៉ុន្តែសម្រាប់ពេលនេះវាកំពុងតែ
ឈានទៅរកភាពក្ដៅដូចកាលពីមុនវិញហើយ និយាយរួមគឺមុនពេលដែលអាកាសធាតុលើផែនដី
ក្ដីដូចសព្វថ្ងៃនេះ គឺវាធ្លាប់ក្ដៅជាងនេះទៅទៀតកាលពីអតីតកាល។

ផ្នែកដែលលយចេញពីទ្វីបទឹកកក អង់តាក់ទិច ទៅអាមេរិកខាងត្បូងប្រមាណ ៣៦៤ ម៉ែត្រនោះគឺ
ជាផ្នែកដែលប៉ះជាមួយសីតុណ្ហភាពក្ដៅជាងគេ នៅក្នុងទ្វីបនេះ ហើយបើតាមការសិក្សាគឺវាបាន
បង្ហាញអោយឃើញថា សីតុណ្ហភាពបានប្រែប្រួលពីឆ្នាំ ១៩៥៨ មកដល់ពេលនេះគឺឡើង ៣ អង្សា
C។

លោកសាស្រ្តាចារ្យ Robert Mulvancey អ្នកវិទ្យាសាស្រ្តលើគំរោងសិក្សាទ្វីបអង់តាក់ទិចបានប្រាប់
អោយដឹងថាតាមការសិក្សាលើទំរង់ទឹកកក និងការបំបែកអាតូមបានអោយដឹងថាកាលពីប្រមាណ
១៥០០០ ឆ្នាំមុនសីតុណ្ហភាព នៅប៉ូលខាងត្បូងនេះវាខ្ពស់ជាងសព្វថ្ងៃដល់ទៅ ១ អង្សា C ឯនោះ។

ហើយសីតុណ្ហភាពនេះបានចុះត្រជាក់មកវិញកាលពីប្រមាណ ២៥០០ ឆ្នាំមុន ហើយមកដល់ពេល
នេះគឺវាកំពុងតែឡើងខ្ពស់ទៀតហើយ។ និយាយទៅដូចជាការវិលជុំនៃសីតុណ្ហភាពដូចគ្នា។ ទោះ
បីជាគេរកឃើញថាកាលពីអតីតកាលទឹកកកនៅប៉ូលត្រូវរងជាមួយសីតុណ្ហភាពខ្ពស់ជាងនេះក្ដីក៏
អ្នកវិទ្យាសាស្រ្តកំពុងតែភ័យផងដែរព្រោះ ទំហំប៉ូលកាន់តែតូចទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយ
វាមុខជាអាចបង្ករគ្រោះថ្នាក់ដល់មនុស្សជាតិជាមិនខាន៕

ដោយ៖ ផានិត
ប្រភពពី៖​ bbc 


Tags: south pole