ប្រេស៊ីល៖ តាមការអោយដឹងពីអ្នកវិទ្យាសាស្រ្ដ បានអោយដឹងថា ថ្មីៗនេះសត្វពស់ប្រហែល
ជាពីរ បីក្បាល ដែលមានសភាពពិការភ្នែក ត្រូវបានពួកវិស្វករ ធ្វើទំនប់ទឹកវារីអគ្គសនី នៅ
ដងទន្លែ Span ដែលតភ្ជាប់ទៅកាន់តំបន់ Amazon ធ្វើការជួប្រទះ។
តាមការអោយដឹង របស់អ្នកវិទ្យាសាស្រ្ដ លោក Julian Tupan បានអោយដឹងថា "Snake Blind"
គឺជាប្រភេទពស់ ដែលកម្រនឹងជួប្រទះបំផុត ពោលគឺរាប់ពាន់ឆ្នាំមកហើយ ដែលយើងទើបតែ
ឃើញក្នុងទន្លេ Madeira តំបន់ Rondonia នៃប្រទេសប្រស៊ីលនេះទេ។ ពស់នេះមានភ្នែកស
ល្អក់ និងភាគច្រើន គឺមានដងខ្លួនប្រវែង ប្រហែល ១ម៉ែត្រ។
តាមការពន្យល់របស់អ្នកវិទ្យាសាស្រ្ដខាងលើ បានអោយដឹងថា ថ្វីត្បិតតែពស់នេះ មើលទៅ
មានរូបរាងដូចពួកមច្ឆារជាតិ ឬជន្លេនក៏ពិតមែន តែសត្វនេះមានពិស ហើយវាអាចសម្លាប់
មនុស្សបានទៀតផង។ ចូរអ្នកប្រុងប្រយ័ត្នជានិច្ច ជាមួយសត្វពស់ ចម្លែកៗបែបនេះ៕
ដោយ៖ រក្សា
ប្រភព៖ dailymail