CamNews

កំសាន្ត 

នាង Mimi Lo ថតរូបស៊ិចស៊ីជាមួយឈុតប៊ីគីនី អំឡុងពេលមានគត៌

តារាបរទេស ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តហុងកុង ដែលបានចេញ
ផ្សាយ  កាលពីពេលកន្លងទៅបានបញ្ជាក់អោយដឹងថា  សិល្បៈការិនី នាង Mimi Lo ត្រូវបានរក
អោយឃើញថា  នាងបានថតរូបស៊ិចស៊ិជាមួយនឹងឈុតប៊ីគីនី   ខណៈពេលដែលនាងកំពុងតែ
មានគត៌ ៨ ខែ។


                        នាង Mimi Lo នឹងសា្វមីរបស់នាង លោក Power Chan

គួរបញ្ជាក់ផងដែរថា  អំឡុងពេលនៃការថតរូបស៊ិចស៊ីទាំងនោះ ក៏មានការចូលរួមចំណែកពីសំ
ណាក់សា្វមីរបស់នាងផងដែរ គឺលោក  Power Chan ដែលជាតារាសម្តែងប្រុសដ៏កំពុងពេញនិ
យម ។ លើសពីនេះទៅទៀត របាយការណ៍ដដែល ក៏បានបន្ថែមអោយដឹងផងដែរថា មកទល់
នឹងពេលនេះ  នាង  Mimi Lo  មានផ្ទៃពោះ ៨ ខែហើយ  ស្របពេលដែលនាងនឹងគ្រប់ខែក្នុងអំ
ឡុងខែតុលា ខាងមុននេះ។

គួររំឮកផងដែរថា  ទោះបីជានាងមានគត៌ក៏ដោយ  ក៏ការងារសិល្បៈរបស់នាងនៅតែមានភាពម
មាញឹកដដែល ស្របពេលដែលនាងនឹងចេញផ្សាយនូវបទចម្រៀងនាចុងឆ្នាំនេះ រួមទាំងមានរូប
ថតដែលបានថតនៅពេលនេះ ធ្វើជារូបនៅលើអាល់ប៊ុមបទចម្រៀងនាងផងដែរ៕

ដោយ ៖​ ពិសី
ប្រភព ៖ jaynestars


Tags: international news strange entertainment star