CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងអង្គារទី០១ខែឧសភាឆ្នំា២០១២


ជូត
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះពុំសូវជា
ទទួលបានផលនោះទេដូចនេះហើយ អោយប្រយ័ត្ន។ ធ្វើដំណើរទៅណាមកណាថ្ងៃនេះគួរណា
មានមនុស្សទៅមកជាមួយ។ ស្នេហាកុំស្រដីច្រើនប្រយ័ត្នមានបញ្ហា។
ឆ្លូវ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងាររកទទួលទានថ្ងៃនេះពុំទទួលបានកាក់កបជាទីគាប់ចិត្ត
នោះទេ។ ការចេញដំណើរទៅណាមកណាថ្ងៃនេះអាចមានបញ្ហាដូចនេះហើយគួរណាមានអ្នកទៅ
ណាមកណាជាមួយ។ បញ្ហាស្នេហាថ្ងៃនេះគួរណាស្ងៀមជាងស្រដី។
ខាល
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះទទួលបានលាភ
ហូរចូលជាលំដាប់។ រាល់ការចេញដំណើរទៅណាមកណាជួបតែសុខនិងសប្បាយ។ ចំពោះស្នេហា
ថ្ងៃនេះគូរស្នេហ៍យល់ចិត្តគ្នា។
ថោះ
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានថ្ងៃនេះមិនមានបញ្ហាធំដុំនោះទេដូចនេះហើយកុំបាច់
ភ័យព្រួយពីបញ្ហាអ្វី។ ចេញដំណើរទៅណាមកណាថ្ងៃនេះកុំចេញដំណើរផ្លូវឆ្ងាយអីអាចមានបញ្ហា។
ស្នេហាថ្ងៃនេះគូស្នេហ៍យល់ចិត្តគ្នាជាធម្មតាទេ។
រោង
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានថ្ងៃនេះទទួលបានលាភផលជាលំដាប់
និងថ្ងៃនេះគឺជាថ្ងៃល្អដើម្បីបើករកអាជីវកម្មថ្មីផង។ រាល់ការចេញដំណើរទៅណាមកណាថ្ងៃ
នេះជួបតែសុខនិងសប្បាយ។ ស្នេហាថ្ងៃនេះអូន និងបងមានតែសុភមង្គល។
ម្សាញ់
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានថ្ងៃនេះមានភ្ញៀវចូលជាធម្មតាលោកអ្នកគួរណា
ចេះខិតខំប្រឹងប្រែងបន្តិចទៅនឹងទទួលបានលាភផល។ រាល់ការចេញដំណើរផ្លូវជិតឆ្ងាយគួរ
ណាមានមនុស្សទៅជាមួយ។ បញ្ហាស្នេហាថ្ងៃនេះមិនមានបញ្ហាអ្វីគួរអោយបារម្ភនោះទេ។
មមី
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានថ្ងៃនេះអាចមានបញ្ហាបន្តិចបន្តួចដូចនេះហើយ
គួរណាប្រយ័ត្ន និងកុំឆេវឆាវ។ ចំពោះការធ្វើដំណើរទៅណាមកណាថ្ងៃនេះពុំមានបញ្ហាអ្វីនោះ
ទេ។ ស្នេហាថ្ងៃនេះមិនមានបញ្ហាអ្វីដែលគួរអោយកត់សម្គាល់នោះទេ។
មមែ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងាររកទទួលទានថ្ងៃនេះពុំទទួលបានលាភផលជាទីគាប់
ចិត្តនោះទេ ដូចនេះហើយសូមមេត្តាប្រយ័ត្នក្នុងការសម្រេចការងារ។ រាល់ការចេញដំណើរទៅ
ណាមកណាថ្ងៃនេះមិនគួរណាចេញទៅទីឆ្ងាយនោះទេ។ ស្នេហាថ្ងៃនេះកុំនិយាយច្រើនប្រយ័ត្ន
មានបញ្ហា។
វក
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានថ្ងៃនេះកាក់កបជាសម្បើម មានលាភ
ទ្រព្យចូលនិងមានសំណាងល្អផង។ រាល់ការចេញដំណើរទៅណាមកណាថ្ងៃនេះមិនមានបញ្ហា
អ្វីសោះឡើយ។ ស្នេហាថ្ងៃនេះផ្អែមល្ហែមល្អូកល្អើនមានតែភាសាអូន និងបង។
រកា
រាសីថ្ងៃនេះល្អបង្គួរ។ រាល់ការងាររកទទួលទានថ្ងៃនេះអាចមានបញ្ហាបន្តិចបន្តួច ដូចនេះហើយ
កុំឆេវឆាវប្រយ័ត្នភ្លើងកំហឹងដុតរោលនាំអោយមានបញ្ហា។ ការចេញដំណើរទៅណាមកណា
ថ្ងៃនេះអាចជាមានបញ្ហាតូចតាចបន្តិចបន្តួចដូចនេះហើយស្មារតីអោយប្រយ័ត្ន។ ស្នេហាជានា
គ្នាជាធម្មតាទេ។
ចរ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់ការងាររកទទួលទានថ្ងៃនេះពុំទទួលបានផលជាទីគាប់ចិត្ត
នោះទេដូចនេះហើយត្រូវខិតខំបន្ថែម។ រាល់ការចេញដំណើរទៅណាមកណាថ្ងៃនេះគួរណាកុំ
ចេញដំណើរផ្លូវឆ្ងាយឡើយ។ បញ្ហាស្នេហាថ្ងៃនេះរកាំរកូសមិនចេះចប់ តែធម្មតាគួរណាចេះ
យល់ចិត្តគ្នាទើបល្អ។
កុរ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររកទទួលទានថ្ងៃនេះកាក់កបជាអតិបរមា និងមាន
មនុស្សនាំលាភមកដល់មុខផ្ទះផងដូចនេះកុំចោលឧកាស និងខិតខំបន្ថែម។ ចេញដំណើរទៅ
ណាមកណាថ្ងៃនេះជួបសុខនិងសប្បាយ។ ស្នេហាអូននិងបងចេះយល់ចិត្តគ្នា។