CamNews

តារា 

ទំនាក់ទំនងស្នេហារបស់ Alek និង Toey ពេលនេះឈានដល់ដំណាក់កាលមួយកាន់តែប្រសើរ

ថៃ ៖ កាលពីបើកបង្ហាញទំនាក់ទំនងស្នេហាជាលើកដំបូងគឺលោក Alek teeradetch និងនាង Toey Jarinporn ទទួលរងនូវការរិះគន់ច្រើនមិនស្ទើរនោះទេ ដូច្នេះហើយទើបគូស្នេហ៍មួយគូនេះ កម្រនឹងបង្ហោះរូបថតជាគូនៅលើគណនីអុិនស្រ្តាក្រាមណាស់ ។ 

ប្រភពផ្លូវការមួយរបស់ប្រទេសថៃបានឲ្យដឹងថា មួយរយៈចុងក្រោយនេះ ទំនាក់ទំនងស្នេហារបស់ Alek និង Toey ពេលនេះឈានដល់ដំណាក់កាលមួយកាន់តែប្រសើរ ខណៈហ្វេនៗជាច្រើនក៏លែងរិះគន់ ហើយអ្នកទាំងពីរតែងតែចេញទៅជួបគ្នាដោយបើកចំហរ ។ 

មិនត្រឹមតែប៉ុណ្ណោះ តារាថៃល្បីឈ្មោះមួយគូនេះ ថែមទាំងបង្ហោះរូបថតជាគូនៅលើគណនីអុិនស្រ្តាក្រាមញឹកញាប់ថែមទៀតផង ៕








ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Alek teeradetch Toey Jarinporn