CamNews

តារា 

Hot Girl (បួនសាសន៍) ល្បីរបស់ជប៉ុន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ថតរឿងសិច

ជាតារាបង្ហាញម៉ូដវ័យក្មេងដ៏ស្រស់ស្អាត និងទទួលការគាំទ្រ ចូលចិត្តយ៉ាងច្រើននៅ
ប្រទេសជប៉ុន
ដូច្នេះរឿងដែលនាងថតរឿងសិច បានបង្កឲ្យមានការភ្ញាក់ផ្អើល និង
រញ្ជួយយ៉ាងខ្លាំង។

Takizawa Laura (រឺ Takizawa Rola) គឺជាតារាម៉ូដែលវ័យក្មេង កំពស់ 1m72 ទទួលបានការស្រ-
លាញ់ចូលចិត្តយ៉ាងច្រើននៅប្រទេសជប៉ុន។ ជាមួយរូបរាងដ៏ស្វែលសិចស៊ី ទំរង់មុខគួរឲ្យស្រលាញ់
ស្បែកសខ្ចី ភ្លឺរលោង សមាគមអ៊ីនធឺណេតមិនមានអ្វីគិតច្រើនក្នុងការសរសើរនាង ហើយថែមទាំង
ផ្តល់រហ័សនាមដល់នាងជា "ស្រីស្អាតជំរើសជាតិរបស់ជប៉ុន" ថែមទៀតផង។

Takizawa Laura កើតនៅឆ្នាំ 1992 ឯ Tokyo, Hot girl នេះត្រូវបានសង្ឃឹមថា ជាអ្នកស្នងតំណែង
របស់ Leah Dizon (ជាតារាម៉ូដែល, អ្នកចម្រៀង, តារាភាពយន្ត, MC របស់ជប៉ុនដែលមានឈាមជ័រ
កាត់បួនសាសន៍ដូចគ្នាគឺ បារាំង, អាមេរិច, ចិន, និងហ្វីលីពីន)។

ជាក់ស្តែងមុននេះមិនយូរប៉ុន្មាន Takizawa បានសំរេចចិត្តបោះបង់ចោលនូវរូបភាពដ៏ស្រស់ស្អាត
ដូចទេពអប្សររបស់ខ្លួន ហើយហក់ចូលក្នុងវិស័យជាតួសម្តែង AV (ខ្សែភាពយន្តសិច)។ ការសំរេច
ចិត្តរបស់នាងនេះ បានធ្វើឲ្យអ្នកដែលតែងតែគាំទ្រ ស្រលាញ់ចូលចិត្តនាងជាច្រើនមានការភ្ញាក់
ផ្អើលយ៉ាងខ្លាំង ហើយក៏មានប្រតិកម្មមិនល្អចំពោះនាង រួមទាំងការសោកស្តាយរូបរាងដ៏ស្រស់
ស្អាតរបស់នាងពេលសំរេចចិត្តដូច្នេះ។
ឆ្លើយតបទៅនឹងប្រតិកម្មរបស់អ្នកគាំទ្រនៅក្នុង blog ផ្ទាល់ខ្លួន, នាង Takizawa បាននិយាយហេតុ
ផលយ៉ាងសាមញ្ញថា: "បើទោះជាស្អាតដូចទេពអប្សរក៏ត្រូវការលុយដែរ"។ ជាក់ស្តែង តួសម្តែងស្រី
AV ល្បីឈ្មោះ ថតរឿងសិចមួយរឿង អាចទទួលបានប្រាក់ចំណូលបានយ៉ាងច្រើន គឺប្រហែលចាប់
ពី 13,000 USD ដល់ជិត 40,000 USD រឺលើសនេះទៀតក៏មាន។
តាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា Takizawa Lauraត្រូវបានក្រុមមហ៊ុនផលិតGame Online
អញ្ជើញធ្វើជាអ្នកតំណាងឲ្យក្រុមហ៊ុនគេ តែនាងបែរជាជ្រើសរើសយកការសម្តែងភាពយន្តសិចទៅ
វិញ។ នេះគឺជាសំរេចចិត្តមួយគួរឲ្យសោកស្តាយខ្លាំងមែនទែន៕

ដោយ៖ សង្ហារ
ប្រភព៖ k14

Tags: Hot girl Japanese film sex Takizawa Laura Takizawa Rola entertainment star