CamNews

តារា 

ព្រីម លីហ្សា សម្ញែងរ៉ូប តម្លៃជាង៤ពាន់ដុល្លារ ក្នុងពិធីខួបកំណើត

ភ្នំពេញ៖ ព្រីម លីហ្សា ត្រូវបានមហាជន និងអ្នកនៅក្នុងចង្កោមសិល្បៈដឹងថា ជាតារាសម្តែងមួយ
ដួងចូលចិត្ត សម្ញែងភាពស៊ីវីល័យ ទាំងសំលៀកបំពាក់ និងរបស់របរដែលមានតម្លៃថ្លៃៗ ខ្ទង់ម៉ឺន
ដុល្លារ ។ មិនតែប៉ុណ្ណោះនាងត្រូវបាន មហាជនដាក់រហស្សនាមថា ជាតារាកាលីបខ្ពស់ជាងគេ លើ
សំលៀកបំពាក់ និងសម្ភារៈនិយម ។ តារាសម្តែងកូនកាត់បីសាសន៍ និយមសម្ញែងដើមទ្រូងទ្រលុក
ទ្រលន់ ព្រីម លីហ្សា ជាតារាសម្តែងមួយរូប ដែលមានឈ្មោះ បោះសំឡេងគួរសម នៅក្នុងពិភព
សិល្បៈ ។ ដោយឡែកសន្ទុះកេរ្តិ៍ ឈ្មោះរបស់នាង នៅក្រៅប្រទេសវិញ គឺទទួលបានការ គាំទ្រច្រើន
ហើយ ជារឿយៗនាងមិនដែលខ្វល់ ឬក៏ទទួលការងារក្នុងស្រុកទេ ភាគច្រើននាងទទួលតែ ការងារ
នៅ ក្រៅប្រទេសតែប៉ុណ្ណោះ ដោយសារតែនាងគិត ថាការរកប្រាក់ចំណូល ជាមួយនឹង ការងារក្រៅ
ស្រុកគឺ រកចំណូលបានច្រើនជាង ។

មិនតែប៉ុណ្ណោះតារាសម្តែងរូបនេះ ក៏និយមក្នុងការ ផ្លាស់ប្តូរសម្ភារៈនិយម ដែលមានម៉ាកល្បីៗ និង
តម្លៃថ្លៃៗមកពីក្រៅប្រទេសផងដែរ ។ ជារឿយៗ នាងតែងតែយក សម្លៀកបំពាក់ មានតម្លៃខ្ទង់ម៉ឺន
ដុល្លារ ស្លៀកពាក់ចូលរួមកម្មវិធីរបស់មិត្តរួមអាជីព ធ្វើឲ្យនាងមានភាព ទាក់ទាញនឹងចាប់អារម្មណ៍
ពីក្រសែភ្នែក អ្នកនៅជុំវិញខ្លួននាងក៏ដូចជាអ្នកសិល្បៈដូចគ្នា ។

ជាក់ស្តែងដូចជាកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៣កន្លងទៅថ្មីៗនៅក្នុងពិធីខួបកំណើតរបស់
ពេជ្រ សុវណ្ណវិជ្ជរ៉ា និង ពេជ្រ រតនាទេវី នៅឯសណ្ឋាគារណាហ្គាវើល គឺនាងបានស្លៀករ៉ូបខ្លីលើ
ជង្គង់ ដែលជាផលិតផលរបស់អាមេរិក ម៉ាក DNG មានតម្លៃជាង៤ពាន់ដុល្លារអាមេរិក ។

ចំពោះការស្លៀករ៉ូបដែលមើលទៅសាមញ្ញតែមានតម្លៃរាប់ពាន់ពេលនោះ ព្រីម លីហ្សា ត្រូវបានអ្នក
ទៅ ចូលរួមពិធីខួបកំណើតមើលព្រោងព្រាត មិនតែប៉ុណ្ណោះសូម្បីតែអ្នកសិល្បៈមួយចំនួន ដែលទៅ
ចូលរួម ពេលនោះក៏បានចោលកន្ទុយភ្នែកមើលនាង ភ្លៀកៗទាំងនាងមិនដឹងខ្លួនផងដែរ ។

គួរំឭកផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ ព្រីម លីហ្សា គឺទើបតែត្រឡប់មកពីសម្តែង និងដើរ
ម៉ូដនៅប្រទេសវៀតណាម ។ មិនតែប៉ុណ្ណោះនាង ក៏មានលេចឮព័ត៌មានថាមានបុរសជាអាណិកជន
ម្នាក់តាមប្រម៉ាញ់បេះដូងផងដែរ ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: prim liza entertainment khmer star