CamNews

តន្រ្តី 

Taeyang (BIGBANG) លេងស្ទីលសក់ក្រងវែង ក្នុងវីដេអូថ្មី (វីដេអូខាងក្នុង)

Taeyang សមាជិកក្រុម BIGBANG ត្រូវបានគេដឹងថា កំពុងតែត្រៀមចេញអាល់ប៊ុមទោលក្នុង
ពេលឆាប់ៗនេះហើយ ។ កាលពីប៉ុន្មានសប្តាហ៍មុននេះ Taeyang បានបញ្ចេញរូបភាពមួយដ៏
គួរអោយចាប់អារម្មណ៍ និងចំលែកពីស្ទីលរបស់គេពីមុនៗ ។

Taeyang "restaurant" ...  pigtailed 2

ឥលូវនេះ Taeyang កាន់តែធ្វើអោយទស្សនិកជន មានការចាប់អារម្មណ៍កាន់តែខ្លាំងទៅហើយ ។
ថ្ងៃនេះ Taeyang បានបញ្ចេញវីដេអូខ្លីមួយ សំរាប់បទថ្មីរបស់ខ្លួនដែលមានចំណងជើងថា " RINGA
LINGA " ។ នៅក្នុងវីដេអូ គេបានឃើញ Taeyang លេងស្ទីលយ៉ាងចំលែកជាមួយនិងពណ៌ខ្មៅសុទ្ធ
ហើយមានសក់ក្រងវែង ធ្លាក់ចេញពីមួកមកទៀត ។

ជាមួយនិងភ្លេងដ៏ពិរោះ និងការតុបតែងខ្លួនដ៏ចំលែកក្នុងវីដេអូ ធ្វើអោយទស្សនិកជន ពុះកញ្ច្រោល
ចង់ឃើញវីដេអូបទពេញភ្លាមៗ ។ យើងនឹងរង់ចាំទស្សនាវីដេអូពេញទាំងអស់គ្នា តែឥលូវយើងទៅ
មើលវីដេអូខ្លីនេះសិនទៅមើល ៕ 

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop star group band idol taeyang bigbang