CamNews

ប្លែកៗ 

ឪពុក​ម្តាយ​ភ្ញាក់​ផ្អើល ខណៈ​មាន​ភ្ញៀវ​ជាង ១​លាន​នាក់ មក​ចូល​រួម​ពិធី​ខួប​កំណើត​កូន​ស្រី

(ម៉ិចស៊ិចកូ)៖ ឪពុកម្តាយក្មេងស្រីវ័យ១៥ឆ្នាំម្នាក់រស់នៅប្រទេសម៉ិចស៊ិចបានសម្តែ ងការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលដឹងថាកូនស្រីបានអញ្ជើញភ្ញៀវតាមហ្វេសប៊ុកឲ្យចូលរួមពិធីខួបកំណើតរបស់ខ្លួនហើយអ្នកដែលមកចូលរួមមានដល់ទៅជាងមួយ លាននាក់ឯណោះ។

ប៉ូលិសនៅ La Joya និយាយថា ក្រុមប៉ូលីសនៅលៃលកយ៉ាងណា ជួយសម្រួលក្នុងការដាក់កម្លាំងការពារនៃការកើនឡើងមនុស្សដែលមកចូលរួមពិធីយ៉ាងច្រើនកុះករបែបនេះ។ ថ្ងៃកំណើតក្មេងស្រី Rubi Ibarra Garcia ដែលមានភ្ញៀវចូលរួមដ៏សន្ធឹកសន្ធាប់នេះនឹងធ្វើឡើងក្នុងរយៈពេលពីរសប្តាហ៍ រីឯឪពុកម្តាយនាង គឺ Crescencio Ibarra និង Anaelda Garcia និយាយថា ពួកគេមិនប្រាកដថាហេតុអ្វីក៏ការអញ្ជើញភ្ញៀវតាមហ្វេសប៊ុកច្រើនអញ្ចឹងទេព្រោះចង់ហៅតែសាច់ញាតិនិងអ្នកជិតខាងប៉ុណ្ណោះ។

បើតាមការរកឃើញបានឲ្យដឹងថា ការអញ្ជើញមនុស្ស ឲ្យមកចូលរួមខួបកំណើតក្មេងស្រីមានការស៊ែរតគ្នាច្រើនជាង ៨០០.០០០ដង ហើយមនុស្សប្រមាណ ១.២លាននាក់បានមកចូលរួមព្រោះតែពួកគេចាប់អារម្មណ៍នឹងពិធីខួបកំណើតនេះតាមរយៈការប្រគំតន្ត្រីកំសាន្ត និងមានការប្រណាំងសេះទៀតផងដោយអ្នកប្រកួតឈ្នះនឹងទទួលបានប្រាក់រង្វាន់ ៥០០ដុល្លារ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Rubi Ibarra Garcia