ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបសង្ហា លោក Mark prin ដែលជាមិត្តប្រុសដ៏សែនល្អ និងជាអ្នកគាំទ្រដ៏អស្ចារ្យ ព្រមទាំងអង្គរក្សរបស់នាង Kimberly ដែលបានមើលថែទាំបានយ៉ាងល្អដូចជាសង្សារ ដូចប្អូនស្រី និងជាម្តាយយ៉ាងចឹង មិនថាពេលសប្បាយឬ ពេលកើតឡើងទុក្ខទេ គាត់តែងតែនៅក្បែរនឹងលើកទឹកចិត្តរបស់នាងរហូត ។
គួរបញ្ជាក់ឲ្យដឹងថា ខណៈពេលដែលប៉ារបស់នាង Kimberly បានទទួលមរណៈភាពកាលពីចុងឆ្នាំ ២០១៦ ក្នុងនាមជាសង្សារម្នាក់ តារាថៃលោក Mark prin គឺបាននៅថែទាំមិត្តស្រីនិងជួយចាត់ចែងពិធីបុណ្យសព្វទាល់តែរួចរាល់ ដោយគ្មានពាក្យត្អូញត្អែរសូម្បីតែមួយម៉ាត់ ។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត កាលពីថ្ងៃទី ២២ ខែមករា កន្លងផុតទៅនេះ គឺជាថ្ងៃកំណើតរបស់នាង Kimberly ហើយរូបនាងក៏ត្រូវបានគេដឹងថា ចំណាយពេលវេលាក្នុងថ្ងៃកំណើតដើម្បីមើលថែទាំក្មេងដែលមានជម្ងឺបេះដូង ឃើញថា លោក Mark prin សុខចិត្តចំណាយពេលវេលាពេញមួយថ្ងៃពិសេសរបស់មិត្តស្រីដើម្បីជាជាងថតរូបឲ្យនាងថែមទៀតផង ទើបពេលល្ងាចបន្តិចក៏មកជួបជុំមិត្តភក្តិជាមួយនិងនាង Kimberly នាង Yaya និងនាង Margie ដើម្បីប្រារព្ធពិធីខួបកំណើតជាមួយគ្នាជុំគ្នា ។
សរុបមកវិញគឺ នាង Kimberly គឺជាមនុស្សស្រីម្នាក់ដែលមានសំណាងខ្លាំង បន្ទាប់ពីសម្រេចចិត្តជ្រើសរើសយក លោក Mark prin មកធ្វើជាគូសង្សាររបស់លោក ៕
-ចុចអាន ៖ មិនស្មានថា ថ្ងៃខួបកំណើតខ្លួនឯងបែរជា នាង Kimberly សុខចិត្ត...
ដោយ ៖ គន្ធា
ប្រភព ៖ IG